Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!ជិះម៉ូតូទាក់ជាមួយរឺម៉កដួលត្រូវរថយន្តមកពី​ក្រោយកិនស្លាប់ម្នាក់និងម្នាក់​ទៀតរបួសធ្ងន់

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូទាក់ជាមួយរុឺម៉ក​ដួលចូលក្រោមកង់រថយន្តកិនអូសជិត១០​ម៉ែត្រ​បណ្ដាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់​ ៖​ ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤​ និង៥០​នាទីរសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវ២១៧​ត្រង់ចំណុចក្បែ​ស្ពាន​ ដែកចំការដូង​ ស្ថិតក្នុងភូមិឫស្សី​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សពយុវជនរងគ្រោះមានឈ្មោះ​ មុំ​ ភា​ ភេទ​ប្រុសអាយុ១៨ឆ្នាំ​ មុខរបរកម្មកសំណង់​ ស្នាក់​នៅផ្ទះជួលភូមិជ្រៃកោង​ សង្កាត់ចោមចៅ២​ខណ្ឌពោធិសែនជ័យ​ មានស្រុកកំណើតខេត្ត​ស្វាយរៀង​។ ចំណែកម្នាក់ទៀតរបួសធ្ងន់មិន​ស្គាល់អត្តសញ្ញាណ។ 

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​យុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLets ពណ៌ស​ លាយ​ក្រហម​ពាក់ស្លាកលេខ​ស្វាយ​រៀង1M-9575​ឌុបគ្នាដោយធ្វើដំណើរទិស​ពីត្បូងទៅជើង​តាមបណ្ដោយផ្លូវ២១៧​ ខណៈ​មកដល់ចំណុចកើតហេតុបានទាក់ជាមួយរឺម៉កដឹងឥវ៉ាន់បណ្ដាលអោយជួល​ស្របពេល​ដែលរថយន្តធន់ធំ​ ពណ៌ខៀវពាក់ស្លាកលេខ​ព្រះសីហនុ3A-3482បើកមកពី​ក្រោយ​ក៏កិន អូសជិត១០ម៉ែត្រទាំងម៉ូតូនិងជន​រងគ្រោះ​២​នាក់នៅក្រោមរថយន្ត​ ​ភ្លាមៗ​យុវ​ជនរងគ្រោះ​ម្នាក់ដែលជិះខាងក្រោយរមៀល​ចេញផុតរង​របួសធ្ងន់ត្រូវបានរថយន្តសាមុយ​ គ្លីនិច​សួរគ៌ា​ដឹងទៅព្យាបាល​ ចំណែក​ អ្នកបើកម៉ូតូត្រូវកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ​នៅ​និងកន្លែងកើតហេតុ​ ។ ដោយឡែកតៃកុងរថយន្តចុះរត់គេចបាត់​នៅ​សល់តែកម្មក​រលើកឥដ្ឋការ៉ូ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់យក​ទៅសួរនាំ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះ​មកដល់សម្រួលចរាចរណ៍និងទាក់ទងទៅសមត្ថកិច្ចជំនាញមកវាសវែងយករថយន្ត​និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ រងចាំដោះស្រាយនៅពេលក្រោយ។  ចំណែកសពជន​រងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​នៅស្រុកកំណើត​ ៕

ចែករំលែកអត្ថបទ