Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

គ្រួសារបុរសម្នាក់ដែលនៅក្នុងបន្ទប់ឃុំ​ខ្លួន​នៅប៉ុស្តិនគរបាលអូស្មាច់​ សុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេច​ ក្រឡា​ហោមសរខេង​ ជួយផ្ដល់យុត្តិធម៌ ដល់ពួកគាត់ផង

ឧត្ដរមានជ័យ៖​ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់​អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​ យ៉ាងអថ៌កំបាំងបំផុត កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ​២០១៩​ ក្រុមគ្រួសារសុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង​ ជួយផ្ដល់យុត្តិធម៌ ដល់គាត់ផង។

សពរងគ្រោះមានឈ្មោះ​ ធូ​ ហាត ភេទប្រុសអាយុ​៣៧ឆ្នាំរស់នៅភូមិក្រសាំង សង្កាត់​បុស​ស្បូវ​ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
មានម្ដាយឈ្មោះ ប៉ាល់​ ភិន​ អាយុ៥៦ឆ្នាំជា​ស្រីមេម៉ាយ និងមានកូន​ ចំនួន២នាក់រួមមាន៖​
ទី១÷ឈ្មោះ​ ធូ​ ហាត​ អាយុ៣៧ឆ្នាំដែល​បានស្លាប់​ ។ ទី២÷ធូ​ ហៀត ភេទប្រុសអាយុ​ ២៨​ឆ្នាំ​ រស់នៅភូមិក្រសាំង​ ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង។

ប្រភពពីក្រុមគ្រួរសារសព​ ដែលស្លាប់នៅក្នុង​ បន្ទប់​ឃុំខ្លួននៅប៉ុស្ដិ៍បគរបាលរដ្ឋបាលសង្កាត់​អូស្មាច់បានសូមអំពាវនាវ​ សូមឲ្យសម្ដេចតេជោ​ហ៊ុនសែន​ និងសម្ដេចក្រឡាហោមសរខេង​ និងនាយឧត្ដមសេនីយ៍នេតសាវឿន អគ្គស្នងការនគបាលជាតិ​ ជួយផ្ដល់យុត្តិធម៌ដល់គ្រួរសារគាត់ផង​ដែលកូនរបស់គាត់​បាន​ ស្លាប់អត់ដឹងអំពីម៉ូលហេតុនៅក្នុងបន្ទប់ឃុំ​ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់​កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩កន្លងទៅថ្មីៗ​នេះ។

ក្រុមគ្រួសារសពបានបញ្ជាក់ថា​ ប៉ូលិសប៉ុស្ដិ៍ស្បូវបានទូសព្ទ័តាមរយះអនុភូមិបុស្បូវអោយ​ ក្រុមគ្រួសារសពចាំទទួលសពនៅវត្ដ​និងធ្វើការបូជាតែម្ដង​ តែសាច់ញាតមិនព្រម ក៍អោយរថយន្ដសាមុយដឹកមកផ្ទះ​ ដើម្បីស្រួលធ្វើបុណ្យ.។ ពេលដឹកសពដល់ផ្ទះខាងប៉ូលិសបានយកប្រាក់២០ម៉ឺនរៀលចូលបុណ្យ។

ជុំវិញការស្លាប់របស់បុរសខាងលើនេះមិនដឹងថា​ បណ្ដាលមកពីមូលហេតុអ្វីឡើយ ដោយ​លោកជ័យវាសនា​ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ព្យាយាមលាក់បាំង​ ដោយលោក​បាន​បំភ្លឺតាមទូសព្ទ័ថា លោកមិនបាន​ដឹងរឿងអ្វីទាំងអស់ព្រោះមិនមានហេតុការណ៍​ មនុស្សនៅនិងប៉ុស្ដិ៍របស់លោកនោះទេ។

ដោយក្រុមគ្រួសារសព​ សារតែការស្លប់​មានអាថ៌កំបាំងអត់មានមូលហេតុ និងមិនមានការ​ទទួលខុសត្រូវទើបក្រុមគ្រួសារមិនអស់ចិត្ត ក៍បានសូមអំពាវនាវ ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន​ ព្រមទាំងសម្ដេចក្រឡាហោមសរខេង​ និងអគ្គស្នងការនគរ​បាល​ជាតិ​នាយឧត្ដមសេនីយ៍ទោ​នេត​ សាវឿន​ ជួយរកយុត្តិធម៌​ ដល់ក្រុមគ្រួរសាររបស់គាត់ផង៕

ចែករំលែកអត្ថបទ