សង្ស័យស្រវឹងខ្លាំងបើករថយន្តកាមរីបាឡែនបុកគូទរថយន្តកុងតឺន័រ ឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅនៅលើស្ពានច្បារអំពៅ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តកាមរីបាឡែនមួយគ្រឿងលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទ រថយន្តកុងទីន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តភ្លើង ឆេះសន្ធោសន្ធៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-0830បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនឆ្ពោះឡើងស្ពានព្រះមុនីវង្សចាស់ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទ រថយន្តកុងទីន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងទីន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅមុខ
Read More