Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌច្បារអំពៅឆ្មក់បង្ក្រាបទីតាំងជល់មាន់តាមអនឡាញឃាត់មនុស្សជាច្រើននាក់

ភ្នំពេញ៖​ កម្លាំងចំរុះ​ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ​ ​នៅរសៀលថ្ងៃទី២៥ ខែ​ឧស​ភាឆ្នាំ​២០១៩​ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់​តាមអនឡាញ​ មួយកន្លែង​ នៅហាងកាហ្វេអង្រឹង ដុង សេងលីដែលមានទីតាំងនៅផ្ទះលេខ៧៨ ផ្លូវ៣៥៧ ភូមិកណ្តាល១​ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌច្បារអំពៅ​ ។
ក្រោមការបញ្ជាផ្ទាល់ដោយលោក​ ចេង មុនី​រ៉ា​ អភិបាលនៃគណះអភិបាលខណ្ឌច្បារ​អំពៅ​ និងដឹកនាំកម្លាំង​ ដោយលោកណុប ផា​ អភិបាលរងខណ្ឌ​ដោយមានការ​សម្របម្រួល​ ពីលោកតុប ឈុនទ្បុងព្រះរាជអាជ្ញារង​សា​លា​ដំបូងរាជ​ធានីភ្នំពេញ​ ។

ក្នុងកិច្ចប្រតិបត្តការបង្ក្រាបនោះកម្លាំងអាជ្ញាធ​រមានសមត្ថកិច្ច​ បានឃាត់ខ្លួនក្រុមញៀនល្បែងបានជាច្រើននាក់​ ដកហូតទូរទស្សន៍​ និងម៉ូតូជាច្រើនគ្រឿងយកទៅធ្វើកំណត់ហេតុនៅសាលាខណ្ឌច្បារអំពៅ​ តាមនិតិវិធី​ ៕