Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋថា​ ការសន្យាបង្ក្រាបល្បែងសុីសង​ហ្គេមបាញ់ត្រីរបស់​ ឯកឧត្ដម​ ស​ ថេត​ សាបដូចទឹកទន្លេ

ភ្នំពេញ៖​ ចុម​ យក្ស​ ទីតាំងហ្គេមហ្គេមបាញ់ត្រី​ យីហោ​ ៣៤និងអក្សN​រីករាលដាល​ ដូចផ្សិត​ នៅតំបន់មិនរៀបរយ​ ភូមិលូសង្កាត់ស្វាយប៉ាក​ ខណ្ឌ​ ឫស្សីកែវ​ ។ កំពុងតែបើកយ៉ាងរលូន​ ទទួលក្រុមក្មេង​ទំនើង​ បង្កភាពអាណាធិបតេយ្យ​នៅក្នុងមូលដ្ឋាន​និងរំខានដល់ការរស់របស់ប្រជាពលរដ្ឋ​។

បើតាមប្រភព​ រាយការណ៍បានអោយដឹងថា​ ទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែងនៅក្នុងភូមិលូ​ សង្កាត់ស្វាយប៉ាក​ នោះគឺជារៀងរាល់ថ្ងែ​តែងតែមានក្រុមក្មេងទំនើងចេញចូល​លេង​ ​​ពពាក់ពពួក​ ទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ​ សង្ស័យតែទីតាំងហ្គេមបាញ់ត្រីនេះ​ មានបង្កការចែកចាយ​ និង​ ប្រើប្រាស់​គ្រឿងញៀនទៀតផង​ ។

សូមរំលឹកថា​ កាលពី​ពេលថ្មីៗ​ នេះគ្រាដែល​ឯកឧត្ដម​ ស​ ថេត​ អគ្គស្នងការរង​ និង​ជាស្នងការ​ នគរបាល​ រាជធានីភ្នំពេញ​ទើបឡើងកាន់​ តំណែង​ ថ្មីៗ​ ធ្លាប់បានដាក់បទបញ្ជាឲ្យ​សមត្ថ​កិច្ច​ ក្រោមឱវ៉ាត​ បង្ក្រាបកន្លែងហ្គេមបាញ់ត្រី​អោយអស់នៅក្នុងរាជធានីភ្នំពេញ​ គ្រប់បណ្ដាខណ្ឌទាំងអស់​ តែនៅខណ្ឌឫស្សី​កែវ​ បែជាកើតកាន់តែច្រើនទៅវិញ​ ។

ប្រជាពលរដ្ឋបានលើកឡើងថា​តើឯណាទៅ​ពាក្យថា​ ភូមិ​ សង្កាត់​ មានសុវត្ថិភាពបើ​ ភូមិ​ សង្កាត់ពោ​ ពេញទៅដោយ​ ល្បែងសុីសង​ និង​ ក្មេងទំនើង​ ប្រើប្រាស់នូវគ្រឿងញៀន​បង្កភាពអសន្តិសុខយ៉ាងនេះ​ ។

ពលរដ្ឋបានបន្តថា​ សូមអោយ​ ឯកឧត្ដម​ ស​ ថេត​ មេត្តា​ មានវិធាការទប់សង្កាត់​ និងបង្ក្រប​ក្រុមក្មេងទំនើងនិងទីតាំងល្បែងសុីសង​ប្រភេទហ្គេមបាញ់ត្រីនេះផង​ កុំសន្យាចោល​ធ្វើអោយ​ សាបឥទ្ធិពល​ ៕