Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងខ្លាំងបើករថយន្តកាមរីបា​ឡែន​បុកគូទរថយន្តកុងតឺន័រ​ ឆ្លងចរន្តភ្លើងឆេះសន្ធោសន្ធៅនៅលើស្ពានច្បារអំពៅ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង​បើក​រថយន្តកាមរីបាឡែន​មួយគ្រឿងលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទ រថយន្តកុងទីន័រពីក្រោយពេញទំហឹង បណ្ដាល​ឲ្យឆ្លងចរន្តភ្លើង​ ឆេះសន្ធោសន្ធៅ ហើយរថយន្តកុង​តឺន័របើកបន្តទៅមុខបាត់។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១​រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ត្រង់ចំណុច​លើស្ពានមុនីវង្សចាស់ សង្កាត់​ទន្លេបាសាក់ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ​រថយន្តកាមរីបាឡែនពណ៌សពាក់ស្លាក​លេខ​ភ្នំពេញ2AM-0830បើកបរដោយបុរសម្នាក់​សង្ស័យស្រវឹងស្រាធ្លាក់ភ្នែក​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១​ ​ទិសដៅពីកើត​ទៅ​លិច​ ក្នុងល្បឿន​យ៉ាង​លឿនឆ្ពោះឡើងស្ពាន​ព្រះមុនីវង្សចាស់​ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគូទ រថយន្តកុងទីន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងទីន័រមិនបានឈប់ទេក៏បើកបន្តដំណើរទៅ​មុខ បាត់តែម្ដង។
ភ្លាមៗនោះគេឃើញម្ចាស់រថយន្តចុះមកមើលរថយន្ត​រួចបានឡើងចូលក្នុងរថយន្តវិញដើម្បីបញ្ឆេះស្រាប់តែឆ្លងចរន្តភ្លើង​ ឆាបឆេះសន្ធោ​សន្ធៅតែម្ដង​។ ឃើញដូចច្នោះម្ចាស់បាន​ដើរ​ចេញពីរថយន្តគេចខ្លួនបាត់​ ទុក​ឲ្យរថយន្តឆេះ​ យ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុនិងបានទាក់ទងទៅកម្លាំងរថយន្តពន្លត់​អគ្គីភ័យ​ ចេញមកមួយគ្រឿងអន្តរាគមន៍​បាញ់បន្លត់ទើបរលត់ទាំងស្រុងនៅវាលា​ម៉ោង​ ១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល។តែអ្វីគួរឲ្យស្ដោកស្ដាយនោះគឺ រថយន្តបានឆេះហ្មត់នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះតែ​សំណា​ងដែរមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត​ឬក៏រងរបួស​ នណាម្នាក់ឡើង​ ។ ក្រោយមក​រថយន្តដែលឆេះត្រូវបានសមត្ថកិច្ចស្ទួចយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការ​ រាជធានីភ្នំពេញ​ ៕

ចែករំលែកអត្ថបទ