Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវ​​ម៉ូតូបុករងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តនីសាន់បត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូMSX​មួយគ្រឿងជិះដោយបុរសនារី២នាក់មកពី​ក្រោយ បុក​ពេញទំហឹងបណ្តាលឲ្យបុរស​អ្នក​បើកម៉ូតូរបួសធ្ងន់និងនារីជាអ្នករួមដំណើររងបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលា​ម៉ោង១០​និង៤០​នាទីយប់​ថ្ងៃទី២៥​ខែ​ឧសភា​ឆ្នាំ២០១៩​ នៅចំណុច​មុខសកលវិទ្យាល័យកម្ពុជា តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនកើតគេឃើញបុរសម្នាក់ពាក់ឯក​សណ្ឋានជាមន្ត្រីយោធាបើករថយន្ត នីសាន់មួុយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​2V​-7880ធ្វើដំណើរតាមបណ្តោយផ្លូវណត​ប្រីតទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ​បំណងត្រឡប់មកខាងត្បូងវិញតែដោយខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿងម៉ាក​MSXពណ៌សលាយខ្មៅពាក់ស្លាកលេខ​ពោធិសាត់1G-1203ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតមកពីក្រោយ ស្រប​ទិសដៅគ្នា បុកចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯក​ជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែកនារីជាអ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ