Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវបាក់១កង់ ឯរថយន្តខ្ទេចខាងមុខ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់​ទៀតសង្ស័យស្រវឹងស្រា​ បានបើករថយន្តលឿនដូចហោះ​ ខណៈមកដល់ចំណុចផ្លូវកោង​ មិនបន្ថយល្បឿនក៏ជ្រុលទៅបុករបាំង​ថ្មពុះចែកទ្រូងផ្លូវ​ បាក់មួយកង់​ រថយន្តខ្ទេចខាងយ៉ាងដំណំ​ ចំណែកតៃកុងនិងអ្នករួមដំណើរ​ រងរបួសធ្ងន់និងស្រាល​ ៖​ គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យរន្ធត់នេះ​បានកើតឡើងកាល​ពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត ឈាន​ចូលថ្ងៃទី២៥​ខែឧសភា ឆ្នាំ២០១៩ នៅ​ចំណុចស្ទុបផ្សារអូឡាំពិក តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ7​មករា រាជធានីភ្នំពេញ ។​

បើយោងតាមសម្ដី​ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើត​ហេតុគេឃើញរថយន្ត​ បង្ក​ ម៉ាក​កាមរី​ ហាយប្រឺក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AE-​6117ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសី​ហ​នុ ទិសដៅពីកើតទៅលិច​ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង រថយន្តខាងលើមិនបន្ថយល្បឿននោះទេ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំថ្មបាក់អស់១កង់ ឯរថយន្តបង្កបានខ្ទេចមួយកំណាត់មុខយ៉ាងដំណំ គ្រានោះប្រជាពលរដ្ឋក៏ឃើញមានប្រុសនិងស្រី២នាក់នៅក្នុងរថយន្តបង្ក ដោយស្ត្រីម្នាក់រង​របួសធ្ងន់ រីឯបុរសអ្នកបើករថយន្តរងរបួសស្រាល​។​

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២​នាក់ខាងលើបានហៅម៉ូតូកង់បីឥណ្ឌាឲ្យជួយជូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលរបួស ។ ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ច​មូល​ដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង​យកទៅរក្សាទុកនៅការិយា​ល័យ​ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ចែករំលែកអត្ថបទ