រថយន្ត អូរឌី បើកបុករបងអង់តែន ទូរទស្សន៍ជាតិធ្លាយ ដូចរឿងកុន
ភ្នំពេញ៖ ពិតជាមិនធម្មតាមែនរថយន្តស៊េរីទំនើបម៉ាកអូរឌីA7 បើកលឿនដូចហោះ បុកទម្លុះរបងអង់តែន ស្ថានីយទូរទស្សន៍ជាតិធ្លាយពីម្ខាងទៅម្ខាង ដូចនៅក្នុងរឿងហុងកុង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកអូឌីA7ពណ៌ស មួួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-8792 ធ្វើដំណើរទិសដៅពីកើតទៅលិចលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោង យកចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងអង់តែនស្ថានីយទូរទស្សន៍ជាតិពេញទំហឹងបណ្តាលធ្លាយពីម្ខាងទៅម្ខាង
Read More