សន្តិសុខ​សង្គម

អាសូរ​!! សន្តិសុខ​ ខារ៉ាអូ(ចេ)ម្នាក់ត្រូវរថយន្ត​បុកបាក់ជើងម្ខាង

ភ្នំពេញ៖​ អាណិតណាស់! សន្តិសុខខារ៉ាអូខេ​ម្នាក់​ ត្រូវរថយន្ត​ បុកបាក់ជើងម្ខាង
គ្រោះថ្នាក់ចរាចរណ៍នេះភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៧និង ៤០នាទីព្រឹកថ្ងៃទី ២៣ ខែ​កញ្ញាឆ្នាំ ២០១៩ នៅមុខខារ៉ាអូខេ(ចេ)តាម​ផ្លូវ​លេខ ៤៨៨ ផ្សារដើមថ្កូវខណ្ឌចំការមន ។

បុរសជនរងគ្រោះមានឈ្មោះ​ ភាព​ អាយុ៣៥​ឆ្នាំមុខរបរ​ សន្តិសុខខារ៉ាអូខេ(ចេ)ស្នាក់នៅកន្លែងកើតហេតុ​ ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ​ ប៉ាវ សូមុត អាយុ៥៣ឆ្នាំមុខរបរ​មន្ត្រីរាជការស្នាក់នៅភូមិ៨សង្កាត់បឹង​ត្របែក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកប៉ាជេរ៉ូពណ៌ទឹកប្រាក់​ ស្លាកលេខភ្នំពេញ 2AA-4029 តាមបណ្ដោយផ្លូវ៤៨៨ក្នុងទិសដៅពីលិច​ទៅ​ កើត​ លុះមកដល់ចំណុចកើតហេតុរថយន្តបាន​បត់ចូលខារ៉ាអូខេ (ចេ)បំណងចូលទៅ​បង់លុយនៅសាខាពន្ធដារខណ្ឌចំការមន​ដែល​នៅក្បែរកន្លែងកើតហេតុ ពេលនោះជនរងគ្រោះបាន សារ៉េឡាននៅពីមុខ​ស្រាប់តែអ្នកបើកឡានច្រឡំជាន់ហ្គែរធ្វើឲ្យរថយន្តជ្រុលទៅបុកបុរសជាសន្តិសុខពេញទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងខាងឆ្វេងតែម្ដង ភ្លាមៗរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅ​បុកម៉ូតូ​ វ៉េវ​ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1P-7614 មួយគ្រឿងទៀតដែលចតនៅ​ស្ងៀមនឹងបន្តទៅបុកជញ្ជាំង ខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កនិងទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។​ រីឯអ្នកបើកយន្តត្រូវបានសមត្ថកិច្ចឃាត់​ខ្លួន​ភ្លាមៗតែម្តងនិងបានយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការ​មនចុះទៅវាស់វែងនិងប្រគល់យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នា​នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ