Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្ម​ ចែកផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត​ហាយឡិនឌ័រ បោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលចង្កូតទៅបុករបាំងថ្ម​ ចែកទ្រូងផ្លូវ​ បាក់មួយកង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង​
គ្រោះថ្នាក់ចរាចរណ៍​ គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទី​យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌ​ បឹងកេងកង​ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ បានឲ្យដឹងថា មុនកើតហេតុគេ រថយន្តបង្កម៉ាក ហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខភ្នំពេញ2AD-8224​ បើកដោយ​ បុរសជាជនជាតិខ្មែរ​ម្នាក់សង្ស័យស្រវឹងស្រា​ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ​ បានរេចង្កូតជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងមួយចំហៀង​ សំណាង​ មិនមានអ្នក​ រង​របួស​ គ្រាន់តែខូចខាតរថយន្តនិងរបាំងថ្ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ ​រួចបានទំទាក់ទំទងទៅសមត្ថកិច្ចជំនាញមក​ វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយទៅតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ