Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័បុករថយន្តកុងទីន័រ​ចតនៅចិញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកគូទរថយន្តកុងទីន័រពីក្រោយស្លាប់នៅនិងកន្លែងយ៉ាងអាណោច​ អធម៌
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅ​វេលាម៉ោង០២និង១០នាទីរំលងអាធ្រាត្រ​ ចូល​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​តាម​បណ្ដោយផ្លូវ​វេងស្រេង ក្នុងសង្កាត់ចោមចៅ​ ទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ តុង ឆេង ភេទប្រុសអាយុ៣១ឆ្នាំមុខរបរចុងភៅ នៅ​ភោជនីយដ្ឋាន ជនោរក្បាលកោះ ស្នាក់ផ្ទះជួលម្តុំបឹងត្របែក មានស្រុកកំណើត​ ភូមិអូ ស្រុកជុំគីរី​ ខេត្តកំពត ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកFUSOប្រភេទដឹកទូកុងទីន័រ ពណ៌ត្រួយចែក ពាក់ស្លាកលេខភ្នំពេញ 3E-3804 ចត​នៅលើចិញ្ចើមផ្លូវវេងស្រេង​ នៅចំណុចកើត​ហេតុខាងលើ បន្ទាប់មកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូចូល​ក្រោមរថយន្ត​ ចំណែកជនរងគ្រោះបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ និងជំនាញចុះមកធ្វើការវាស់វែង​ យកម៉ូតូ និង​រថយន្ត ទៅរក្សាទុកនៅការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក រាជធានីភ្នំពេញ​ រងចាំដោះ​ស្រាយ​តាមច្បាប់ ។ ដោយឡែក​ សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិ​ យកទៅធ្វើបុណ្យតាមប្រពៃណី ៕