Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត​ អូរឌី​ បើកបុករបងអង់តែន​ ទូរទស្សន៍ជាតិធ្លាយ​ ដូចរឿង​កុន

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនរថយន្តស៊េរីទំនើបម៉ាកអូរឌីA7​ បើកលឿនដូចហោះ​ បុក​ទម្លុះរបងអង់តែន​ ស្ថានីយទូរទស្សន៍ជាតិធ្លាយពី​ម្ខាងទៅម្ខាង​ ដូចនៅក្នុងរឿងហុងកុង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ​តាមបណ្តោយផ្លូវ២៧៣ សង្កាត់​ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកអូឌីA7ពណ៌ស មួួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-8792 ធ្វើដំណើរទិសដៅពីកើតទៅលិចលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ​ ផ្លូវកោង យកចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងអង់តែនស្ថានីយទូរទស្សន៍ជាតិពេញទំហឹងបណ្តាលធ្លាយពីម្ខាងទៅម្ខាង​ ធ្វើឲ្យបង្ក ចូលទៅក្នុងផ្ទប់និងជើងជ្រែញបង្គោលអង់តែន​ទៅ​លេងរួច ចំណែកម្ចាស់រថយន្ត​ ត្រូវគេ​លាក់បាំង​ ដោយយកក្តាបន្ទះមកបាំងការពារអ្នកសាព័ត៌មាន​ មិនអោយថតផ្តិតយករូបភាព​សព្វផ្សាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញមកដល់កន្លែងកើតហេតុ​ និងដោយ​មានតំណាងខាភាគីរថយន្ត បង្កបានមកដល់ក៏ធ្វើការសម្របសម្រួលជាមួយខាងម្ចាស់ របងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ចែករំលែកអត្ថបទ