ក្ដៅៗ!!នគរបាលឃាត់ខ្លួនបានហើយក្រុមយុវតីទំនើងសិស្សវិទ្យាល័យផ្សារដើមថ្កូវដែលធ្វើសកម្មភាពវាយទាត់ធាក់សិស្សស្រីម្នាក់យ៉ាងសាហាវ
ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះចែកចាយតៗគ្នាពេញបណ្ដាញសង្គម ហ្វេសប៊ុក នូវ វីដេអូខ្លីប ពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាវាយទាត់ធាក់សិស្សស្រីម្នាក់ ហើយជេរប្រមាថដូចសត្វធាតុ! ពេលនេះសមត្ថកិច្ចស្រាវជ្រាវ រកឃើញថា ជាសកម្មភាពហិង្សាកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ យោងតាមប្រភពបានអោយថា សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងកាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៩កន្លងមកម្លេះ ហើយទាំងជនរងគ្រោះ និងជនដៃដល់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានចំការមនដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។
Read More

















