Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ទិញកាំភ្លើងរៀបចំគម្រោងប្លន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រៃវែង៖​ កម្លាំងនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យ​បច្ចេកទេសខេត្ត ព្រៃវែង​ អធិការដ្ឋាននគរ​បាលស្រុកស្វាយអន្ទរ និងស្រុកមេសាង ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាប្លន់ដក​ហូតកាំភ្លើង AK ស្វាយបត់១ដើម
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលវេលា​ម៉ោង០១និង៥៥នាទីរសៀលថ្ងៃទី១៥ខែមករា​ឆ្នាំ២០២០​ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន​មាន​ឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ។

សមត្ថកិច្ចបានឲ្យដឹងថា​ តាមចម្លើយសារភាព​របស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម អោយទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។ ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធ AK ស្វាយបត់១ដើម កាត់កាណុងបង់១ គ្រាប់AKចំនួន ៧គ្រាប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុងតាងត្រូវ​បាន​នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ