Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ក្ដៅៗ​!!នគរបាលឃាត់ខ្លួនបានហើយក្រុម​យុវតី​ទំនើងសិស្សវិទ្យាល័យផ្សារដើមថ្កូវដែលធ្វើ​សកម្ម​ភាពវាយទាត់ធាក់សិស្សស្រីម្នាក់យ៉ាងសាហាវ

ភ្នំពេញ៖​ បន្ទាប់ពីមានការបង្ហោះចែកចាយ​តៗគ្នាពេញបណ្ដាញសង្គម​ ហ្វេសប៊ុក​ នូវ​ វីដេ​អូខ្លីប​ ពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាវាយទាត់ធាក់សិស្សស្រីម្នាក់ ហើយ​ជេរប្រមាថដូចសត្វធាតុ! ពេលនេះសមត្ថកិច្ចស្រាវជ្រាវ​ រកឃើញថា ជាសកម្មភាពហិង្សាកើតឡើងនៅវិទ្យាល័យផ្សារ​ដើមថ្កូវ ក្នុងខណ្ឌចំការមន។

យោងតាមប្រភពបានអោយថា​ សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងកាល​ពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៩កន្លងមកម្លេះ​ ហើយទាំងជនរងគ្រោះ និងជន​ដៃដល់ ត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានចំការមន​ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។

សូមបញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានបង្ហោះចែកចាយវីដេអូខ្លីប​ពីសកម្មភាពសិស្សសាលាមួយក្រុមព្រួតគ្នា​វាយទាត់ធាក់ជេរប្រមាថសិស្សស្រីម្នាក់នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២០នេះ បង្កឲ្យមាន​ភ្ញាក់ផ្អើល​ ។

សកម្មភាពបែបនេះ ធ្វើឲ្យមហាជនដែល​ប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចចាត់វិធានការចំពោះក្រុមសិស្សសាលា​ដែល​ប្រើអំពើហឹង្សា​ បែបនេះ​ តាមផ្លូវច្បាប់​ ៕

ចែករំលែកអត្ថបទ