Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជន​សង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ស្ទឹង​មានជ័យ៣​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយធ្វើសកម្មភាពលួចជិះម៉ូតូមិនបានសម្រេច​
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង១១ និង ៤៥នាទីព្រឹកថ្ងៃ​ទី១៥ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយ​ ផ្លូវ​បេតុងភូមិដំណាក់ធំ២ សង្កាត់​ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ​ នី ឌីណា អាយុ២៤ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ (មានសារធាតុ​ញៀន​) ចំណែកជនរងគ្រោះឈ្មោះ​ យ៉ង យ៉ុងហ៊ួរ អាយុ១៥ឆ្នាំមុខរបរជាសិស្សស្នាក់​នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានអោយដឹងថា​ បើតាមការ​រៀប​រាប់ពីជនរងគ្រោះប្រាប់ឲ្យដឹង​ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកឌីស​ពណ៌ស​ លាយខៀវពាក់ស្លាកលេខភ្នំពេញ 1HZ-៣៩៨៩ ចេញពីសាលារៀនមកទុក​នៅ​មុខបន្ទប់ជួលរួចក៏បានចូលទៅក្នុងបន្ទប់ ក្រោយមកស្រាប់តែឃើញជនសង្ស័យឈ្មោះ​ នី ឌីណា បានឡើងលើម៉ូតូធ្វើស​កម្មភាព​កាច់ក​ ហើយបម្រុងនឹងជិះគេចខ្លួនតែត្រូវ​ជនរងគ្រោះឃើញទាន់ស្រែកថា​ ចោរៗផ្អើលដល់អ្នកជិតខាងក៏ព័ទ្ធចាប់ជនសង្ស័យបាន ស្របពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរ​បាលស្ទឹងមានជ័យ៣ ចុះល្បាតក៏​ប្រគល់ឲ្យសមត្ថកិច្ចយកមកសួរនាំនៅស្នាក់​ការប៉ុស្ដិ៍តែម្ដង​ ។

សមត្ថកិច្ចបន្តថា​ នៅមុខមត្ថកិច្ច​ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្ម​ភាពកាច់កម៉ូតូរបស់ជនរងគ្រោះពិត​ប្រាកដ​មែនដោយសារតែខ្លួនគ្មានលុយទិញ​ថ្នាំជក់។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួន​បណ្ដោះអាសន្ននៅលើប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ