ទើបចេញពីគុកមិនរាងចាលមកលួចទៀតត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច យកដាក់គុកវិញ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូដើរកាច់កញ្ចក់ឡានត្រូវប្រជាពលរដ្ឋប្រទះឃើញដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខហាង (54ល្ងាចស្រស់)តាមបណ្ដោយផ្លូវ១៧៨កែង និងផ្លូវ១៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នេត សាគុន អាយុ៣៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ជាប់ពន្ទនាគារទេីបតែចេញ ។ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។
Read More


















