Thursday, April 18, 2024
Latest:

Day: November 17, 2020

សន្តិសុខ​សង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំ​ពៅចុះបង្ក្រាប ទីតាំងល្បែងស៊ីសង(ឆ្នោតឡូតូ)ចំនួនកន្លែងនៅសង្កាត់ច្បារអំពៅ២​ ដកហូតសម្ភារៈមួយចំនួន

ភ្នំពេញ​ ៖​ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពី​រសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០​ បាន​បញ្ជាឲ្យចុះស្រាវជ្រាវទីតាំងបើកអាជីវកម្ម ឆ្នោតឡូតូ បំប្លែងជាល្បែងសុីសង តាមអនឡាញ Keno Online។ នៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ធ្លាយពោះសង្ស័យគេចាក់បានរត់ឆ្លងផ្លូវមកបុកម៉ូតូបុរសម្នាក់ទៀតដួលរបួសបែកមុខបែកមាត់

ភ្នំពេញ ៖ បុរសម្នាក់ធ្លាយពោះសង្ស័យគេ​ចាក់ បានរត់មកបុកម៉ូតូជិះដោយបុរសម្នាក់​បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាល​ពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅចំណុចក្រោម​ស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយដឹងថាម្នាក់ដើរ​ថ្មើជើងនិងម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-7374 ។ តាមប្រភពបានឲ្យដឹងថាដំបូងគេឃើញបុរស​ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់បើកតាមបណ្ដោយផ្លូវ

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យល្បាតក្នុងមូលដ្ឋាន​ឃាត់ខ្លួនបុរសម្នាក់ជនសង្ស័យជាមុខសញ្ញា​កាច់សោ.កម៉ូតូ

ភ្នំពេញ​ ​៖​ កម្លាំង​អន្តរាគមន៍ពិសេសរបស់អធិការដ្ឋាន​ខណ្ឌ​មានជ័យ ​​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋានបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​មាន​លាក់​ទុក​ឧបករណ៍កាច់​សោកម៉ូតូ​ និង​ដក​ហូតទូរស័ព្ទដៃមួយគ្រឿង​ ហេតុ​ការណ៍​នេះ​បាន​កេីតឡេីង​កាលពី​វេលា​ម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុច​ក្បែរ​ផ្ទះ​សំណាក់​ស្រែ​លាភ​ តាមបណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ស្ទឹង​មានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​។ សមត្ថកិច្ច​បានឲ្យ​ដឹងថា​ មុនពេល​កេីតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​មានជ័យ​បាន​ធ្វើ​ការ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កេីត​មាន​នៅ​ក្នុង​មូលដ្ឋាន​។ លុះកម្លាំង​សមត្ថកិច្ច​ជិះ​មកដល់​ចំណុច​ខាងលើ​

Read More
សន្តិសុខ​សង្គម

សូមសរសើរសម្ថកិច្ចពាក់ព័ន្ធរបស់ខេត្តឧត្តមានជ័យ​ ដែលខិតខំប្រឹងប្រែងបង្រ្កាប​ល្បែងសុីសង​ឆ្នោតវៀតណាម​ ខុសច្បាប់

ឧត្ដមានជ័យ​ ៖​ ដោយអនុវត្តតាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩​ចំណុចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញរបស់​ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរ​មានជ័យ​ និង​ មានការបញ្ជាពីលោក ឧត្ដម​សេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាល​ ខេត្ត ទេីបឡើងថ្មី​ ដោយមានការសម្រប​សម្រួល​ ពីលោក

Read More