Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សាហាវហួសពិតជាមិនដឹងបុណ្យនិងបាបមែន!! លោកតាអាយុ៩៤ឆ្នាំម្នាក់ ត្រូវស្ត្រីកម្មការិនីរោងចក្រម្នាក់យកដំបងឫស្សីវាយបែកក្បាលរបួសធ្ងន់

កណ្តាល ៖ លោកតាអាយុជិត៩៤ឆ្នាំត្រូវបានស្ត្រីម្នាក់កដំបងឬស្សីវាយបណ្តាលឲ្យរងរបួសក្បាល និងដៃ​ ៖​ ហេតុនេះបាន​កើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា លោកតារងគ្រោះមានឈ្មោះ លីវ ឈៀង អាយុ៩៤ឆ្នាំមានទីលំនៅភូមិស្វាយតានី ឃុំព្រែក​គយ ស្រុកស្អាង ខេត្តកណ្ដាល​ បានរងរបួសក្បាល និងដៃ​ឆ្វេង ។ ចំណែកស្ត្រីដែលជាជនសង្ស័យមានឈ្មោះ ម៉ូូវ ង៉ិច​ហៀក ភេទស្រី អាយុ២៨ឆ្នាំ មុខរបកម្មការិនី​រោងចក្រមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានប្រើដំបងឫស្សីវាយទៅលើលោកតា​ ។

សមត្ថកិច្ចបានបន្តថា​ មុនកើតហេតុ​ លោកតា​ ដែលជាជនរងគ្រោះបានដើរកាន់ឈើរច្រត់តាមផ្លូវលំកាត់ មុខផ្ទះរបស់ជន​សង្ស័យឈ្មោះ ម៉ូវ ង៉ិចហៀកពេលនោះឆ្កែរបស់ជនសង្ស័យ​ ចំនួនពីរក្បាលបានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមកដេញលោក​តារងគ្រោះ ភ្លាមៗនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួន វាយ ឆ្កែដើម្បីកុំអោយឆ្កែខាំស្រាប់តែត្រូវឈ្មោះ ម៉ូវ ង៉ិច​ ហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួនក៏យកដំបងឬស្សីប្រវែង ០១ម៉ែត្រ​០៦ហ៊ុន មកវាយជនរងគ្រោះ បណ្តាលអោយបែកចំពីលើ​ក្បាល និងមានស្នាមមុតដៃខាងឆ្វេងចេញឈាមទៀតផង។

ក្រោយមកលោកតា​ដែលជាជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ច​ ហើយទៅសំរាកព្យាបាល របួសនៅមន្ទីពេទ្យឯកជនមួយនៅស្វាយតានី។ ចំណែកស្ត្រីជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់អធិការដ្ឋាននគរ​បាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែកអត្ថបទ