Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

សូមសរសើរសម្ថកិច្ចពាក់ព័ន្ធរបស់ខេត្តឧត្តមានជ័យ​ ដែលខិតខំប្រឹងប្រែងបង្រ្កាប​ល្បែងសុីសង​ឆ្នោតវៀតណាម​ ខុសច្បាប់

ឧត្ដមានជ័យ​ ៖​ ដោយអនុវត្តតាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩​ចំណុចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញរបស់​ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរ​មានជ័យ​ និង​ មានការបញ្ជាពីលោក ឧត្ដម​សេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាល​ ខេត្ត ទេីបឡើងថ្មី​ ដោយមានការសម្រប​សម្រួល​ ពីលោក ទឹម សុីណា​ ព្រះរាជអាជ្ញា​ខេត្តឧត្តមានជ័យ​ ទើបកម្លាំងសមត្ថកិច្ចជំនាញ​ ពាក់ពន្ធ័បានចុះបង្ក្រាបល្បែង សុី​សងកន្ទុយលេខ(វៀតណាម)ខុសច្បាប់ ទូទាំងខេត្ត​ ។

ប្រតិបត្តការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃ១១ខែវិច្ឆិកាឆ្នាំ​២០២០​ រហូតដល់ថ្ងៃទី ១៦​ខែវិច្ឆិកាឆ្នាំ​ ២០២០ ដោយឃាត់ខ្លួនក្រុមអ្នកកត់បានជាច្រើននាក់​និងវត្ថុតាងក្រដាសកត់​លេខឆ្នោតវៀតណាមមួយចំនួនធំ​ ។

បច្ចប្បន្ន​ អ្នកកត់ឆ្នោតដែលឃាត់ខ្លួនទាំងអស់រួមនិងវត្ថុតាង​ សមត្ថកិច្ចកំពុងកសាងសំណុំ​រឿងចាត់ការបន្តតាមនិតិវិធី​ ច្បាប់​ ៕

ចែករំលែកអត្ថបទ