Friday, April 19, 2024
Latest:

Month: December 2020

សន្តិសុខ​សង្គម

បុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ

ភ្នំពេញ៖ មានបុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់ស៊ីក្លូ បានដេកស្លាប់នៅលើស៊ីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរងគ្រោះនេះ ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លាប់ដោយសារខ្យល់គរ ។

Read More
សន្តិសុខ​សង្គម

ចោរឆក់ទូរស័ព្ទបានសម្រេច ត្រូវជនរងគ្រោះ ឆក់កាបូបស្ពាយបានវិញ ស្គាល់អត្តសញ្ញាណជនសង្ស័យហើយ

ភ្នំពេញ៖ ករណីជនសង្ស័យ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ជនជាតិចិន បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទិញស្រាបៀរ Heineken មួយកេសទុកផឹកសម្រាប់ឆ្លងឆ្នាំ

Read More
ព័ត៌មាន​ជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នារសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត

Read More
ព័ត៌មាន​ជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំមួយសែនរៀល (៤,៦០០,០០០រៀល)

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឆ្មក់បង្រ្កាបករ​ណី ជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ​៖ កម្លាំងនគរបាលខណ្ឌសង្កោធ្វេីការឃាត់ខ្លួនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២​និង​០០នាទី ត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចរករថយន្តរបស់ជនសង្ស័យដែលបាញ់៩គ្រាប់ ត្រូវក្បាលមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្លាប់ម្នាក់ឃើញហើយ តែជនសង្ស័យគេចខ្លួនបាត់

ភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX300 ត្រូវបានជនសង្ស័យដែលបានបាញ់សម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលកាលពីរំលងអធ្រាត្រថ្ងៃទី៣០នោះ យកទៅប្លុងចោល នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។ គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចណ៍កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នៅ

Read More
សន្តិសុខ​សង្គម

សាហាវមែន!! គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះបង្កជាទំនាស់ រហូតដកកាំភ្លើងបាញ់៩គ្រាប់ ត្រូវក្បាលមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្លាប់ម្នាក់

ភ្នំពេញ៖ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ រហូតឈានដល់ការបាញ់បោះដល់ទៅ៩គ្រាប់ បណ្តាលអោយមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់ ត្រូវក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ តែមិនទាន់ដល់ពេទ្រ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងជាង១២:០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

Read More
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័​ បានតែសំណាងអាក្រក់រត់មិនរួចត្រូវជនរងគ្រោះជិះម៉ូតូដេញបុកឲ្យដួលរបួស​ធ្ងន់ស្រាល២នាក់

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង​ធ្វើសកម្មភាពឆក់ទូរសព្ទ័អាយហ្វូន១១ប្រូពី​បុរសម្នាក់ដែលកំពុងអង្គុយលើម៉ូតូនៅមុខ​ហាងមួយកន្លែងបាន​ រួចព្យាយាមជិះម៉ូតូគេច​ខ្លួនត្រូវជនរងគ្រោះជិះម៉ូតូដេញបុកពីក្រោយបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូនិងជនសង្ស័យទៅលើមុខផ្ទះប្រជាព​រដ្ឋបណ្ដាលឲ្យម្នាក់ បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់​ទៀតវាយខ្នោះយកទៅអធិការនគរបាលខណ្ឌដើម្បីធ្វើការសាកសួរ​ ។ ហេតុការណ៍នេះកើតឡើងកាលវេលា​ម៉ោង​១១និង២០នាទីយប់ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០​នៅតាមបណ្ដោយផ្លូវ១៦៣កែងនិងផ្លូវ​៣១០​ក្នុងសង្កាត់អូឡាំពិច​ ខណ្ឌបឹងកេង រាជធានី​ភ្នំពេញ។ ជនសង្ស័យទី១:មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរ សិស្សជាអ្នកអង្គុយខាង​ក្រោយ​ ឆក់ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការ​មន។ ទី២:មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចជាអ្នកឌុប។ ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវ​លាំង

Read More
សន្តិសុខ​សង្គម

សាហាវណាស់​ !​ ទាស់គ្នារឿងគ្រោះថ្នាក់​ចរាចរណ៍បន្តិចបន្តួចនិយាយមិនត្រូវគ្នា​ ដក​កាំភ្លើងបាញ់ជាច្រើនគ្រាប់សំដៅទៅលើ​នាយរង​ព្រហ្មទណ្ឌកំរិតស្រាល​ រាជធានី​ភ្នំពេញម្នាក់​ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ​ ៖​ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានី ភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជា ច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ដោយឡែកជនដៃដល់បានបេីករថយន្តគេច ខ្លួនបាត់។ ហេតុការណ៍​គួរឲ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះឈ្មោះ​ រ៉េត​ ស៊ីនេត​

Read More
សន្តិសុខ​សង្គម

ពលរដ្ឋរងចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ​ ហ៊ានបង្ក្រាបទីតាំងល្បែងសុីសងឆ្នោតឡូតូដែរឬទេខណៈខណ្ឌមួយចំនួនបានបង្ក្រាបហើយ

ភ្នពេញ​ ៖​ យោងតាមសេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋបានអោយដឹងថា​ មានទីតាំងល្បែងសុីសងខុសច្បាប់​ ប្រភេទឆ្នោតឡូតូ​ ជាច្រើនកន្លែងនៅក្នុងទឹកដីអាណាចក្រ​ខណ្ឌឫស្សីកែវ​ កំពុងបើកដំណើរការយ៉ាងរលួនគគ្រឹកគគ្រេង​ ដោយមិនមានអាជ្ញាធរ​មានសមត្ថកិច្ច​ ចុះបង្ក្រាបឡើយ​ ខណៈខណ្ឌ​មួយចំនួនបានធ្វើការបង្ក្រាបជាបន្តបន្ទាប់​ ។ កន្លងមកគេក៏សង្កេតឃើញលោក​ ជា​ ពិសី​ អភិបាលនៃគណៈអភិបាល​ ខណ្ឌឫស្សីកែវ​ តែងតែដឹកនាំកម្លាំង​ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយចំនួន​ជាហូហែរ​ តែនៅល្បែងសុីសង​ ប្រភទឆ្នោតឡូតូ​នេះ​ មិនទាន់ឃើញ​លោកដឹកនាំកម្លាំងចុះបង្ក្រាបល្បែង​នៅ​ឡើយ​ទេ​

Read More