Monday, April 29, 2024
Latest:

Day: November 30, 2020

សន្តិសុខ​សង្គម

ជនសង្ស័យ១ក្រុមដេញកាប់យុវជន១ក្រុមរង​របួសធ្ងន់២នាក់ ប្លន់យកម៉ូតូហុងដាឌ្រីម​០១៦​ឡើងស៊េរីឆ្នាំ០២០បានសម្រេច រួចជិះគេច​ខ្លួនបាត់ស្រមោល

ភ្នំពេញ ៖​ ជនសង្ស័យ១ក្រុមមានបក្ខពួកជាង​១០នាក់បានធ្វើសកម្មភាពកាប់​ យុវជន១ក្រុមប្លន់យកម៉ូតូបានសម្រេចរួចជិតគេចខ្លួន​បាត់​ស្រមោលដោយសុវត្តិភាពមិនរំខានដល់​សមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ហេតុការណ៏នេះកើតបានឡើងកាលពីវេលា​ម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ័ ទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវ២១៧ចំណុចកន្លែងលក់បាយឆា​ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿន សុខា ភេទប្រុស អាយុ១៩ឆ្នាំ មុរបបើកឡាន ស្នាក់នៅទួលពង្រ។​

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!!​ ស្ត្រីពោះធំ៦ខែត្រូវរថយន្តកិនស្លាប់ទាំងម្ដាយនិងកូន​ ឯប្ដីរបួសស្រាល

​ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែមកពីខេត្តស្វាយរៀងត្រលប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុកពីក្រោយទាំងកំរោល​និង​កិនចំក្បាលប្រពន្ធធ្លាុយខួរស្លាប់ទាំងម្ដាយនិងកូន​នៅផ្ទៃ រីឯប្ដីរងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង​២០​នាទីព្រលប់​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ​ ក្នុងសង្កាត់​បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។ សពស្ត្រីរងគ្រោះមានឈ្មោះ​ ស្រីនី​ អាយុ២៥​ឆ្នាំ​ មានផ្ទៃពោះ៦ខែ​ មុខរបកម្មការីរោងចក្រ​ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

Read More