Tuesday, April 23, 2024
Latest:

Day: November 9, 2020

សន្តិសុខ​សង្គម

អាសូរ​ ! ផ្ទះប្រជាពលរដ្ឋ​ចំនួន៤ល្វែង ត្រូវអគ្គីភ័យឆាបឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ​ ៖​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង​ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីល​ ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍​បាញ់​ពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៤៣០​ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញ​មានផ្សែងខ្មួរខ្មាញ់និងអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលនិ​ង​បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍​បាញ់ពន្លត់​តែអកុសលផ្ទះចំនួន៤ល្វែងត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង​ ។ ប្រភពដដែលបន្តថា​ផ្ទះដែលអគ្គីភ័យឆាបឆេះខាងលេីមានចំនួន៤ល្វែងធ្វើអំពីឈើខាងលើ​ ថ្មក្រោម​

Read More