Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាលនៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំ​សម្លាប់មេរោគនៅ​អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ។

ភ្នំពេញ៖​ ដោយមានការយកចិត្តទុកដាក់ជា​ប្រចាំពីសំណាក់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរ​បាលរាជធានីភ្នំពេញ ចំពោះសុខភាព របស់មន្ត្រីក្រោមឱវាទ ទើបនៅព្រឹកថ្ងៃទី០៧ ខែ​ឧសភាឆ្នាំ២០២០នេះ​ ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំ​សម្លាប់មេរោគនៅ​បរិវេណ អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ។

លោកវរសេនីយ៍​ឯក​ ម៉េង​ វិមានតារា​ អធិការ​នគរបាលខណ្ឌមានជ័យ​ បានអោយដឹងថា​ ការចុះបាញ់ថ្នាំ​សម្លាប់មេរោគ​ របស់ក្រុមគ្រូ​ពេទ្យការរិយាល័យសុខាភិបាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ នៅ​បរិវេណ អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ទើបតែ​លើកទីមួយ​ដើម្បី​សម្លាប់មេរោគ​ និងបាក់​តេ​រី​មិនល្អ​ ការពារ​ការឆ្លងរាតត្បាតនៃ​ជំងឺ​Covid-19​ ប៉ុន្តែកន្លងមកក្រុមគ្រូពេទ្យ​ការរិយាល័យសុខាភិបាលនៃស្នងការដ្ឋាន​ ធ្លាប់​បានចុះមកពិនិត្យសុខភាព​ ចែកថ្នាំ​ ជួនកងកម្លាំងនគរបាលខណ្ឌមានជ័យ​ ផងដែរ​ ។

សូមជម្រាបជូនថា ក្នុងរយៈពេលដែលប្រជាពល​រដ្ឋទូទៅលោកកំពុងប្រុងប្រយ័ត្ននិងការពារខ្លួនចំ​ពោះករណីឆ្លងជម្ងឺCovid-19​ នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរ​បាលរាជធានី​ភ្នំពេញ​ បានធ្វើការផ្សព្វផ្សាយដល់​កង​កម្លាំងនគរបាលនិងក្រុមគ្រួសារឲ្យប្រុងប្រយ័ត្ន និងប្រតិបត្តិស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្រៅពីនោះ ឯឧត្តមស្នងការ​បានចាត់តាំងឲ្យមន្រ្តីការិយាល័យ​សុខាភិបាលរបស់ស្នងការដ្ឋាន ចុះបាញ់​ថ្នាំ​សម្លាប់មេរោគ និងបាក់តេរីមិនល្អនៅតាម​ទីកន្លែងបំពេញការងារ​និងទីកន្លែងស្នាក់នៅ​របស់កងកម្លាំងនគរបាល​ នៅក្នុងបរិវេណអធិការនគរបាលខណ្ឌមានជ័យ​ ផងដែរ​ ។

លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ ៖​ សូមបង​ប្អូនថែរក្សាសុខភាព​ និង​អនាម័យ​ ឲ្យបាន​គ្រប់ៗ​ តាមការណែនាំរបស់ក្រសួងសុខា​ភិបាល ជៀសផុតពីជម្ងឺCovid-19​ ៕

ចែករំលែកអត្ថបទ