Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងស្រីកំព្រាឪពុកម្នាក់ត្រូវគេ​ប្រទះស្លាប់ចងដៃចងជើង ច្រកក្បាលក្នុងកា​រ៉ុង​សង្ស័យ​ ជាករណីរំលោភ​រួចសម្លាប់

ពោធិ៍សាត់៖ (​ ព័ត៌មានបឋម)​ ពិតជាគួរឲ្យអាណិតនិងសង្វេក​ ខ្លាំងណាស់ក្មេងស្រីម្នាក់កំព្រាឪពុកតាំងពីតូច​ ត្រូវបានគេប្រទះឃើញសាកសពស្លាប់​ ដោយចងជើងចងដៃ​ ច្រកក្បាលក្នុងការ៉ុង យ៉ាងសាហាវព្រៃផ្សៃង​ គួរឲ្យអាណោច​អធម៌​ ៖​ ហេតុការណ៍នេះបានបង្កឲ្យមាន​ការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងកាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ​២០២០នេះ​ នៅចំណុចគុម្ពោធ​ព្រៃមាត់បឹងទន្លេ​សាប​ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចនៅមិនទាន់​ សន្និដ្ឋានថា​ ជាករណីអ្វីអោយច្បាប់នៅ​ឡើយទេ​ ដោយកំពុងពិនិត្យនិងធ្វើការស្រាវ​ជ្រាវ​ តែទោះជាយ៉ាងណា​គេបានសង្ស័យថា​ អាចជាករណីរំលោភ​ហើយសម្លាប់ចោលដើម្បីបិតមាត់​ ៕

ចែករំលែកអត្ថបទ