Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ​ម្នាក់ដកហូតអាវុធខ្លីមួយដើមរួមនិងថ្នាំញៀន​មួយចំនួន

បាត់ដំបង៖​ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង ចុះបង្រ្កាបករណីជួញដូរនិង​រក្សា​ទុកនូវសារធាតុញៀនខុសច្បាប់
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងនៅ​វេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៦ខែ​ឧសាភាឆ្នាំ២០២០​ ចំណុច​ ភូមិ​វត្តលៀប​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់​ខ្លួនមានឈ្មោះ ប៊ុន​ សារិនកក្កដា ភេទ​ប្រុសអាយុ៤៣ ឆ្នាំរស់នៅភូមិវត្តលៀប​ សង្កាត់អូរចារ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ចំនួន​០១ថង់​ ទម្ងន់១០០,១៨ក្រាម
២-អាវុធខ្លីចំនួន០១ដេីមប្រេីហ្កាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំ​នួន​០១គ្រឿង
៤-សៀវភៅបញ្ជីសម្រាប់ទូទាត់​ចំនួន០១
៥-ដែកកេះចំនួន០២ជាសម្ភារ:សម្រាប់ជក់គ្រឿងញៀន។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូ​វបាន​សមត្ថកិច្ច​ធ្វើការសាកសួរដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ