Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់​ពន្ធ័ករណីដួញដូរគ្រឿងញឿន


បាត់ដំបង៖​ ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃស្នងការដ្ឋាននគបាលខេត្ត​បាត់​ដំបង​ នៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី៧​ខែឧសភាឆ្នាំ២០២០​នេះ​ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មេីស​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានចុះបង្ក្រាបការ​ជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់​ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនមួយចំនួន។
ប្រតិបត្តការនេះធ្វើឡើងនៅចំណុចភូមិ​កាប់គោថ្មី​ សង្កាត់អូរចារ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់​ខ្លួនមានឈ្មោះ ហ៊ាន​ រតនា​ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។
ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ចំនួន​០៣ថង់​ ទម្ងន់២០,០៨ក្រាម
២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​យ៉ាម៉ា​ WY ​ចំ​នួន​​១០គ្រាប់ទម្ងន់១,០៤ក្រាម
៣-ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១និងដែកកេះចំនួន០១

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូ​វបាន​សមត្ថកិច្ច​ធ្វើការសាកសួរដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ