ចោរកាប់ប្លន់យកម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌពោធិសែនជ័យ សង្ស័យប៉ូលិសមិនសូវមានពេលចេញល្បាត
ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមធ្វេីសកម្មភាពកាប់ប្រហារួចប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០មួយគ្រឿងបានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច ។ ឯមិត្តភក្ភ័ជនរងគ្រោះម្នាក់ទៀតរត់រួចខ្លួនមិនរងរបួសនោះទេ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយ មហាវិថីវិ មានឈ្នេះឈ្នេះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សោម លីន
Read More