Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិចាក់អង្រែលើឃាតខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនជិតកន្លះគីឡូ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើ​ឃាត់ខ្លួនស្ត្រីម្នាក់ឆែកឆេ​ រកឃើញគ្រឿង​ញៀន​ជិតកន្លះគីឡូ​ ៖​ ហេតុការណ៍បានកើត​ឡើងកាលពីវេលាម៉ោង០១និង៣០នាទី​រសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០​ នៅ​ចំណុចផ្លូវលំក្រុមទី១១ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក​ អ៊ុំ​ រតនា​ នាយ​ប៉ុស្តិនគរបាលចាក់​អង្រែលើ​ បានអោយដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ ផែង​ សុខខី​ ភេទ ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នក​បោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣​ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ​ ។

លោក​ នាយប៉ុស្តិចាក់អង្រែលើ​ បានបន្តថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ គឺកម្លាំងនគរ​បាលប៉ុស្តិបានចេញល្បាតនៅក្នុងមូលដ្ឋាន​ខណៈល្បាតមកដល់ចំណុចកើតហេតុក៏បា​ន​ប្រទះឃើញជនសង្ស័យកំពុងដើរដោយមាន​ការសង្ស័យហៅសួរនាំត្រួតពិនិត្យឆែកឆេ​ឃេីញមានក្រាមសថ្លាចំនួន ០៣ កញ្ចប់ថង់ធំ(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយក​មក​សាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។​ វត្ថុតាងដកហូតមាន៖ ក្រាមពណ៍​សថ្លា ចំនួន០៣កញ្ចប់ថង់ធំ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ច​ ធ្វើកំណត់ហេតុបញ្ជួនទៅអធិការ​ដ្ឋាននគរបាល​ ខណ្ឌមានជ័យ​ ដើម្បីកសាង​សំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ