Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

ចោរកាប់ប្លន់យកម៉ូតូបានសម្រេចទៀត​ហើយ​នៅ​ខណ្ឌពោធិសែនជ័យ​ សង្ស័យ​ប៉ូលិសមិនសូវមានពេលចេញល្បាត

ភ្នំពេញ​ ​៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវ​បាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ​ក្រោយជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមធ្វេីសកម្មភាពកាប់ប្រហារួច​ប្លន់យកម៉ូតូ​ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០​មួយគ្រឿងបានសម្រេចរួចនាំគ្នាជិះគេចខ្លួន​បាត់​ស្រមោលដោយសុវត្ថិភាពមិនរំខានដល់​សមត្ថកិច្ច​ ។ ឯមិត្តភក្ភ័ជនរងគ្រោះម្នាក់ទៀត​រត់រួចខ្លួនមិនរងរបួសនោះទេ​ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីវេលា​ម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូល​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយ​ មហាវិថីវិ​ មានឈ្នេះឈ្នេះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ សោម​ លីន​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរកម្មរ​ រោងចក្រ​ ចំណែកម្នាក់ទៀតដែលរងរបួស​ធ្ងន់មានឈ្មោះ​ ឈួន​ សុខុម​ ភេទប្រុសអាយុ​១៩ឆ្នាំ​ នាក់ទាំង២ស្នាក់សង្កាត់កំបូល​ ខណ្ឌកំបូល។ ហើយម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក​ ហុងដាឌ្រីម ពណ៍ខ្មៅ​ស៊េរី​ឆ្នាំ២០២០​ ពាក់ស្លាកលេខកំពង់ឆ្នាំង​1J-1419 ។

បើតាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា​៖​ មុនពេលកេីតហេតុរូបគេបានដើរលេងជាមួយមិត្តស្រីដោយជិះម៉ូតូរបស់មិត្តស្រីនិងបានឌុបជូនមិត្ត​ស្រីទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា​ លុះជូនទៅ​ដល់ផ្ទះ​ ខ្លួនអត់មានអីជិះទៅផ្ទះរបស់ខ្លួនវិញក៏​បានខលហៅមិត្តភក្តិឱ្យជិះម៉ូតូរបស់ខ្លួនមក​ទទួល​ ដោយចាំយូពេកខ្លួនបានដើរលេងៗ​មកដល់មហាវិថីវិមានឈ្នេះឈ្នេះ​ ក៏ជនរង​គ្រោះជាមិត្តភក្តិជិះម៉ូតូមកដល់​ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូបានបន្តថា​ ភ្លាមៗ​នោះក៏លេខមុខជនសង្ស័យមួយក្រុម​មានគ្នា​ចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំ​បិតប៉័ងតោ​ បានធ្វេីសកម្មភាពកាប់ប្រហា​ត្រូវ​ជនរងគ្រោះ២កាំបិតចំខ្នងខាងក្រោយបណ្ដាល​ឲ្យរងរបួសធ្ងន់​ បន្ទាប់មកក្រុមជនសង្ស័យបានប្លន់យកម៉ូតូជិះគេចខ្លួនបាត់​ស្រមោលដោយសុវត្តិភាព​ មិនរំខានដល់សមត្ថកិច្ច។

ក្រោយពេលកើតហេតុជនរងគ្រោះជាម្ចាស់​ម៉ូតូបានត្រឹម​តែឈរសោកស្ដាយម៉ូតូនិងទៅ​ដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែ​ ប៉ុណ្ណោះ​ ៕

ចែករំលែកអត្ថបទ