រន្ធត់ណាស់!! ស្ត្រីពោះធំ៦ខែត្រូវរថយន្តកិនស្លាប់ទាំងម្ដាយនិងកូន ឯប្ដីរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែមកពីខេត្តស្វាយរៀងត្រលប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុកពីក្រោយទាំងកំរោលនិងកិនចំក្បាលប្រពន្ធធ្លាុយខួរស្លាប់ទាំងម្ដាយនិងកូននៅផ្ទៃ រីឯប្ដីរងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះមានឈ្មោះ ស្រីនី អាយុ២៥ឆ្នាំ មានផ្ទៃពោះ៦ខែ មុខរបកម្មការីរោងចក្រ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
Read More