Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី៣នាក់​ ពាក់ព័ន្ធ​ករណីលួច(ខោរោងចក្រ)​ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

​ ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំនគរបាលខណ្ឌមានជ័យ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់​ កាលពីថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដែលពួកគេពាក់ព័ន្ធករណី​ លួច (ខោរោងចក្រ) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចខណ្ឌដង្កោ​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តា មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ ចំណែកជនសង្ស័យ០៣នាក់ រួមមាន​ ៖​ ទី១/ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Iphone5 មានលេខទូរស័ព្ទ ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុននិងឈានដល់ការឃាត់ខ្លួននសង្ស័យខាងលេីគឺ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ កំពុងតែនៅផ្ទះលេខ២១៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ ប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន០៨កាតុង គិតជាទឹកប្រាក់ចំនួន ២០០០ ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ។ ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យទី១ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ទី០២ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ ឆ្នាំជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ហើយជនរងគ្រោះបានធ្វើការពិនិត្យខោអាវដែលស្តុបនៅក្នុងឃ្លាំងសម្ភារៈហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

​ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរទៅលើជនសង្ស័យទាំង០២នាក់ ពួកគេ (ជនសង្ស័យ) បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបានយកទៅលក់ឱ្យជនសង្ស័យឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់គីមស្រេង បានម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបន្ត ។

​ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួច និងទិញខោរបស់រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើកប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​

ចែករំលែកអត្ថបទ