Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់​ ! ផ្ទុះធុងហ្គាសឆេះបន្ទប់ជួលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស

​ភ្នំពេញ​ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអធម៌នៅក្នុងផ្នួកភ្លេីង​ នឹងម្នាក់​ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យខណៈជនរងគ្រោះទាំងពីរនាក់ចេញពីធ្វើការ​សំណង់ហើយនាំគ្នាស្ងោមាន់ដេីម្បី​ហូប​បាយស្រាប់តែផ្ទុះធុងហ្គាស​ឆាបឆេះបន្ទប់ជួល​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត​ឡើងកាលពីវេលាម៉ោង០៧និង២០នាទីយប់ ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុច​បន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ​ ព្រីម សុខា ភេទប្រុស​ អាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុក​កំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃ​ពោះ​៧ខែ​ ។​ ចំណែកម្នាក់ទៀតឈ្មោះ​ ព្រីម ឃីញ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា​និងស្រុកកំណើតជាមួយគ្នា។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ គេ​ឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជី​ដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញ​បងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មក​បងបានចេញមកក្រៅ ចំណែកប្អូនត្រូវបាន​ភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ។ ចំណែកប្អូននឹងក្មួយជីដូន​មួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ។
ភ្លាមៗក៏មានការផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់​ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចកច្ចមូលដ្ឋាននិងជំនាញ​បានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​

ចែករំលែកអត្ថបទ