Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកសុីម៉ង៍បុកពីក្រោយរួចកិនស្លាប់ទាំងពីរនាក់មីងនិងក្មួយ

ភ្នំពេញ​ ៖​ រថយន្តដឹកសុីម៉ង៍​ធន់ធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានជ្រុលបុកស្ត្រីពីរនាក់មីងនិងក្មួយកំពុងជិះម៉ូតូឌុបគ្នាបណ្តាលអោយស្លាប់ភ្លាមៗ​ នៅនិង​កន្លែង​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១០នឹង២០នាទីព្រឹកថ្ងៃទី​ ២៣​ ខែវិច្ចិកា​ ឆ្នាំ​២០២០​ នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចចរាចរខណ្ឌដង្កោបានដឹងថា ជនរង​គ្រោះដែលស្លាប់បានបាត់បង់ជីវិតទាំងពីរ​នាក់ ត្រូវជាមីង និងក្មួយ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នពេញ។ ដោយមុនពេលកេីតហេតុជនរង​គ្រោះបានធ្វើដំណើរដោយជិះម៉ូតូ០១គ្រឿង​ឌុបគ្នាពីរនាក់មីងក្មួយ​ ក្នុងទិសដៅស្របគ្នាជា​មួយរថយន្ដបង្ក។ ខណៈមកដល់ចំណុចកើត​ហេតុ ជនរងគ្រោះបំរ៉ុងបតឆ្លងផ្លូវ ស្រាប់តែ​រថយន្ដធំដឹកស៊ីម៉ងត៍ បេីកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុក​ជនរងគ្រោះទាំងពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ហេីយរថយន្តបង្កបានព្យាយាមបេីកគេចរហូតដល់មុខវត្តស្លែងក៏ត្រូវសមត្ថកិច្ចដេញចាប់បានទាំងតៃកុង នឹងរថយន្តបង្ក​ ។

សមត្ថកិច្ចបន្តថា​ជនរងគ្រោះទី ១-ឈ្មោះ ធុន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ( ក្មួយ ) អ្នកបើក​ម៉ូតូ និង ទី២-ឈ្មោះ ម៉ាក វណ្ណា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ( មីង ) ជនរងគ្រោះទាំង ២នាក់ បច្ចុប្បន្នមានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូត ១គ្រឿង ម៉ាក បីត ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS.5185 ។ ចំណែកភាគីរថយន្ត គឺជា​ប្រភេទ រថយន្ត សណ្តោងដឹកស៊ីម៉ង់ត៍ ពាក់​ស្លាកលេខ តាកែវ 3A-1246 បើកបរដោយឈ្មោះ សារ៉ាន់ រដ្ឋា ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មានស្រុកកំណើត នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

ក្រោយកើតហេតុសមត្ថកិច្ច​ បានធ្វើកំណត់​ហេតុប្រគល់សពជនរងគ្រោះទាំងពីរនាក់អោយទៅសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ ចំណែករថយន្ត​បង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាសវែង​ យកទៅ​កាន់ការិយាល័យចរាចរផ្លូវគោក​ រាជធានីភ្នំ​ពេញ​ ទាំងតៃកុងរថយន្តបង្ក​ ដើម្បីចាត់ការ​បន្តតាមនីតិវិធីច្បាប់៕​

ចែករំលែកអត្ថបទ