Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!!​ បុរសស្ត្រី ២នាក់ប្ដីប្រពន្ធត្រូវរថយន្តស្ទួចខ្នាតយក្សបើកកៀរនិងកិនស្លាប់ទាំង២នាក់យ៉ាងអាណោចអធម៌

ភ្នំពេញ៖​ ករណីរថយន្តធំចូលក្រុងនៅតែបង្កបញ្ហានិងគ្រោះ​ដល់ប្រជាពលរដ្ឋ​ ជាក់ស្ដែង​ បុរសស្ត្រី២នាក់ ប្ដីប្រពន្ធ​ ជិះម៉ូតូ​មកពីទិញឥវ៉ាន់ត្រូវរថយន្តស្ទួចខ្នាតយក្ស​បើកកៀរឲ្យដួលរួចកិន​ខ្ទេច​ ខ្លួននិងក្បាលផ្ដាច់យកជីវិត​២នាក់ប្ដីប្រពន្ធស្លាប់​ គួរឲ្យរន្ធត់​យ៉ាងអាណោច​ អធម៌
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៩ និង​២០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សពបុរសជាប្ដីមានឈ្មោះ ញាណ សៅវុទ្ធី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែវឧត្ដមឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឯសពប្រពន្ធនៅមិនទាន់ស្គាល់ឈ្មោះនោះទេ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសស្ត្រីរងគ្រោះ២នាក់​ ប្ដីប្រពន្ធខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HH-0909 ដោយជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាង​លើក៏ស្រាប់តែមានរថយន្តបង្ក KATO ប្រភេទរថយន្តស្ទួចធន់ធំ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ5A-0889បើក​បរ​ដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងលឿន មិនប្រយត្ន័ក៏កៀរទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួល ខ្ទៀត​ចូលក្រោមកង់​រថយន្តទាំងប្ដីនិងប្រពន្ធ​ ហើយកិនប្ដីខ្ទេចខ្លួនចំណែកបែក​ក្បាល​ អូសជាង១០ម៉ែត្រស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់​ ។
​ -ចំណែក​ អ្នកបើកបរបន្ទាប់ពីបង្កហេតុរួចភ្លាមៗ បានឈប់រថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍​បានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូព្រមទាំងលុយជាង៥០០$របស់ជនរងគ្រោះ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ។ ចំណែក​សពជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕