Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តPriusបុកបង្កាន់ដៃស្ពាននៅព្រែកកំពឹស​ ក្រឡាប់ផ្ងារជេីងឆេះយ៉ាងសន្ធរសន្ធៅ​

ភ្នំពេញ​ ៖​ រថយន្តម៉ាកToyota Prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុក​បង្កាន់ដៃស្ពានបាក់ព្រែកកំពឹស​ បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជេីងទ្រមេឃឆាបឆេះយ៉ាងសន្ធរសន្ធៅ​ ហេតុការណ៍នេះកើត​ឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី២២​ ខែវិច្ឆិកា​ឆ្នាំ២០២០​ នៅចំណុចលេី​ស្ពានបាក់​ ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ តាមបណ្តោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។

យោង​តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹង​ថា​ មុនពេលកេីតហេតុ​ មានរថយន្តម៉ាកToyota Prius មួយគ្រឿងមិនចាំស្លាក​លេខ​ បេីកបរដោយបុរស ម្នាក់សង្ស័យស្រវឹងស្រា​ ធ្វេីដំណេីរ តាមបណ្ដោយផ្លូវ​ជាតិលេខ២​ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុច កើតហេតុខាងលេីស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃតែម្តង​ ។
ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍នោះប្រជាពលរដ្ឋជាច្រេីនបាននាំគ្នាទៅជួយទាញតៃកុងចេញពីរថយន្ត ហេីយមួយសន្ទុះក្រោយមក​រថយន្តបង្កស្រាប់ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង​ ទេីបរាយការណ៍ជូនទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍​ តែគួរឲ្យសោកស្ដាយ​បំផុត រថយន្តខាងលេីត្រូវបានអគ្គីភ័យឆាបឆេះសល់តែគ្រោងឆ្អឹង​ទៅ​ហេីយ​ បេីទោះបីជារថយន្តពន្លត់អគ្គីភ័យបាន បាញ់ទឹកអស់១ឡានក៏ដោយ ៕

ចែករំលែកអត្ថបទ