មិនគួរឲ្យជឿ!! ក្មេងអាយុ១៣ ឆ្នាំហ៊ានដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៥០នាទីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ខេត្តនៅត្រង់ចំណុចក្បែររង្វង់មូលគូរស្រូវភូមិកណ្ដាលសង្កាត់រលួសខណ្ឌដង្កោ ។ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះសំរិត ចាវ អាយុ២០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ទី២ ឈ្មោះម៉ក់លាងហេងអាយុ ១៣ឆ្នាំមុខរបរពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ។ ចំណែកជនរងគ្រោះមានឈ្មោះកយ បូរិន្ទអាយុ ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប ស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ
Read More