Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌសែនសុខ​ បង្ក្រាបទីតាំងល្បែងសុីសង​(ឆ្នោតឡូតូ)នៅ​ផ្ទះលក់កាហ្វេផ្លូវ២៧១​ក្បែស្តុបណូគា​ ឃាត់​មនុស្ស៣នាក់ ល្បីថាជារបស់លោកឧកញ៉ាខ្នា​ តើការពិត​ដែរទេ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​សែនសុខ បានចុះបង្ក្រាបទីតាំងល្បែងសុីសង​ ​ខុសច្បាប់​( ឆ្នោតឡូតូ​ )​មួយកន្លែង​នៅក្នុងផ្ទះលក់កាហ្វេ​ ដោយឃាត់ខ្លួនមនុស្ស​ចំនួន៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។
ហើយប្រភពពីប្រជាពលរដ្ឋនៅក្បែនោះបាន​បង្ហើបថា​ទីតាំងនេះ មេក្លោងគឺជាលោកឧកញ៉ាខ្នា ។

ករណីបង្ក្រាបនេះកើតឡើងកាលពីវេលា​ម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ​២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបបទល្មើស​ល្បែង​ស៊ីសង​ (​ ឆ្នោតឡូតូ​ )​ ខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាល​នៃគណៈអភិបាលខណ្ឌសែនសុខ និងមាន​ការចូលរួមពីលោកវរសេនីយ៍ឯកហួរ ម៉េង​វ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមនិងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែ​វិច្ឆិកាឆ្នាំ២០២០លោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាត​នូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតផងដែរ។

បើតាមប្រធាននាយកដ្ឋានប្រឆាំងបទល្មើស​ល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក សៀង សេន បានបញ្ជាក់ថា លោកបានទទួល​បទ​បញ្ជាដ៏ម៉ឺងម៉ាត់ពីលោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ បាន​បញ្ជាឲ្យ​កម្លាំង​ជំនាញចុះស្រាវជ្រាវករណី​ (ឆ្នោតឡូតូ)​ នេះ ដោយមានការចូលរួមពី​ប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបនល្បែងស៉ីសងមួយនេះកំពុងបើកលេងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ Keno Online ជ្រកក្រោមស្លាក​ (​ ឆ្នោតឡូតូ​ ) ទើបកម្លាំងជំនាញចុះស្រាវជ្រាវរកឃើញជាក់ស្តែង រួចធ្វើការ​បង្ក្រាបតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី។

ដោយឡែក​ មហាជនមើលឃើញថា ក្រុមហ៊ុន ឆ្នោតឡូតូ៦លេខ​នេះ ដែលទទួល​បានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះ​ឲ្យទៅជាល្បែង​ស៊ីសង​ តាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចពញើត​អាជ្ញាធរ​មានសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុម​ហ៊ុន បានដាក់តាំងទូរទស្សន៍តាមកន្លែងនានាជាសាធារណៈ យ៉ាងអនាធិប​តេយ្យ ថែម​ទៀតផង​ ។

គួរបញ្ជាក់ដែរថា ជុំវិញករណីខាងលើនេះ ថ្វី​បើប្រភពពីប្រជាពលរដ្ឋបានអះអាងថា​ទីតាំង​នេះគឺជារបស់លោក ឧកញ៉ាខ្នា ក៏ពិតមែន​ប៉ុន្តែអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក​បានទេ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង​ ៕