Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី រក្សាទុកកាន់កាប់ អាវុធ និង ជួញដូរ ចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នគរបាលបានស្រាវជ្រាវបង្ក្រាប ករណី រក្សាទុកកាន់កាប់ អាវុធ និង ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទី កំលាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវ ចាប់ ជនសង្ស័យម្នាក់ ភេទប្រុស កំពុងជិះរថយន្ត ម្នាក់ឯង តាមផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេរ នៅលើខ្លួនជនសង្ស័យ រកឃើញគ្រឿងញៀនជាច្រើននិងអាវុធខ្លី ១ ដើម បន្ថែមទៀត ។
-ជនសង្ស័យឈ្មោះ TANG ZHANG WEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវនៅកាស៊ីណូ ស៊ីងតាលូ លិខិតឆ្លងដែល (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ អាលីយ៉ា ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី ០១ដើម ម៉ាក Zoraki 2914-TD មានលេខសម្គាល់ៈ 0620-000002, បង់កាំភ្លើង ០១ មានគ្រាប់កាំភ្លើង ០៩គ្រាប់ ។
-គ្រឿងញៀន ១០កញ្ចប់
-ថ្នាំគ្រាប់ពណ៌ក្រហម មានអក្ស WY ០១កញ្ចប់ មាន០៥គ្រាប់
-ក្រដាសអាលុយមីឡូមសម្រាប់ប្រើគ្រឿងញៀន មួយចំនួន
-រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BA-4980៕