Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងខ្លាំងបើក​រថយន្ត​ ខុសគន្លងទិសដៅ ជ្រុលទៅបុកម៉ូតូ​ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ​ បណ្ដាលឲ្យស្លាប់ប្តីឯប្រពន្ធរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តឡិចស៊ីស LX450 លឿន ខ្វះការប្រុងប្រយត្ន័ខុសគន្លងរបស់ការដ្ឋានដាក់លូ​ ជ្រុលទៅ​ម៉ូតូ​ ហុងដា​ ឌ្រីម​ឌុបគ្នាពីរនាក់ប្ដីប្រពន្ធ​ បណ្ដាលឲ្យបុរស​ជាប្ដីស្លាប់និងប្រពន្ឌរបួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទី​យប់ ថ្ងៃសុក្រទី១៨ ធ្នូ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ មុខកងពលតូច​លេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុន ណង់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ឯអ្នករបួសធ្ងន់មានឈ្មោះ យី សុខគី ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ (ត្រូវជាប្រពន្ធ)​អ្នកទាំងពីរ​ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ភិន សុផន ភេទប្រុស ជនជាតិខ្មែរ មុខរបរ​យោធា បញ្ជាការដ្ឋានកងទ័ពជើងគោក កងឯកភាពខុន្ទ កាល័យ ឋានន្តរស័ក្ត វរសេនីយ៍ទោ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តឡិចស៊ីសLX450 ពណ៍ទឹកមាស ពាក់ស្លាក​លេខ ភ្នំពេញ2I.7318 បើកបរដោយបុរស ម្នាក់ជាយោធា​ សង្ស័យស្រវឹងស្រាជោកជាំ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅ​ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បញ្ច្រាស់ទិសដៅ​ ជាមួយម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ C125 ពណ៌ខ្មៅ ពាក់ស្លាក​លេខកណ្តាល1R.7396 ដែលធ្វើដំណើរ​ឌុបគ្នាពីរនាក់ប្តីប្រពន្ធពី​ លុះមកដល់ចំណុចការរដ្ឋានកំពុងដាក់លូ ដោយបើកផ្លូវមួយ​ចំហៀង ហើយផ្លូវ​មួយចំហៀងនោះ គេដាក់​រនាំងដែកពុះចែកគន្លងផ្លូវជា២​ សំរាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។ លុះមក​ដល់ចំណុចកើតហេតុ រថយន្តបានជ្រុលបើក​មកគន្លងម្ខាងរបស់ម៉ូតូជនរងគ្រោះបណ្ដាល​ឲ្យ បុកម៉ូតូជនរងគ្រោះ ពេញទំហឹងធ្វើឲ្យ​បុរសជាប្ដីស្លាប់​ ឯប្រពន្ធរងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយ​ក្លីនិកឯកជនដឹកទៅសង្គ្រោះ។

ក្រោយមកសមត្ថកិច្ចបានមក​ដល់កន្លែងកើត​ហេតុហើយក៏បាននាំអ្នកបើករថយន្តបង្កដោយមានភាពស្រវឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីប្រគល់ឲ្យសមត្ថកិច្ច​ ជំនាញចាត់ការបន្ត កាមនីតិវិធី។ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយក​ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវ​គោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើ​បុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ