Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច បញ្ជូនក្រុមជនសង្ស័យ ២នាក់ដែលបាញ់សម្លាប់ម្ចាស់បំណុល ទៅឲ្យតុលាការសម្រេចដាក់គុក

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ (ជនដៃដល់ និងម្ចាស់កាំភ្លើង) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី បាញ់សម្លាប់បុរសម្នាក់ នៅក្នុងខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុខ ហេងសំបូរ (ជនដៃដល់) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ម្ចាស់ការ៉ាស់សាំង សំបូរ គន្ធា ស្ថិតនៅភូមិស្រែញ៉រ សង្កាត់ពងទឹក ខណ្ឌដ ង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ផេង ស៊ីថុល (ម្ចាស់កាំភ្លើង) ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរយោធា មានទំនៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ អាជីវករ រស់នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីពួកគេសមគំនិតគ្នា បាញ់សម្លាប់ជនរងគ្រោះកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានសារភាពថា ពួកគេសុទ្ធតែជាកូនបំណុលរបស់ជនរងគ្រោះ ក្នុងទំហំទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ៕