Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

មិនគួរឲ្យជឿ!! ក្មេងអាយុ១៣ ឆ្នាំហ៊ានដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៥០នាទីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ខេត្តនៅត្រង់ចំណុចក្បែររង្វង់មូលគូរស្រូវភូមិកណ្ដាលសង្កាត់រលួសខណ្ឌដង្កោ ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះសំរិត ចាវ អាយុ២០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ទី២ ឈ្មោះម៉ក់លាងហេងអាយុ ១៣ឆ្នាំមុខរបរពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ។

ចំណែកជនរងគ្រោះមានឈ្មោះកយ បូរិន្ទអាយុ ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប ស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ

បើតាមសម្ដីបុរសដែលជាម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក្យស្លាកលេខ បាត់ដំបង 1Q-8191 មកឡើងតខ្សែកាបតែមិនបានដកសោម៉ូតូចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់៣ម៉ែត្រ ក៏មានជនសង្ស័យពីរនាក់ក៏បានមកសួរនាំគាត់ពីនេះពីនោះពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងប្រហែលជា៥ ម៉ែត្រស្រាប់តែជនសង្ស័យទាំងពីរនាក់នេះបានធ្វើសកម្មភាពបាញ់ឆេះម៉ូតូរបស់គាត់ហើយឡើងជិះបំណងគេចខ្លួន ពេលនោះគាត់ក៏ស្រូតចុះមកវិញនឹងស្រាយថាចោលៗខណៈពេលនោះក៏កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតក៏ដេញតាម និងបោះដៃតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយស្ទាក់ ដេញតាមជនសង្ស័យរហូតមកដល់ភូមិតាឡីសង្កាត់ដង្កោខណ្ឌដង្កោ ទើបជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូរត់ចូលក្នុងទឹកបឹង ពេលនោះសមត្ថកិច្ចឡោមព័ទ្ធចាប់បានជនសង្ស័យទាំងពីរនាក់ដែលក្នុងនោះមានម្នាក់ទើបតែអាយុ១៣ឆ្នាំនោះទេ។

បើតាមសំដីលោកវរសេនីយ៍ឯក ជឹម ស៊ីថាអធិការខណ្ឌដង្កោ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា ដោយសារតែមានជនសង្ស័យម្នាក់ទើបតែអាយុ១៣ឆ្នាំជាអតិថិជនលោកមិនទាន់សម្រេចបញ្ជូនឬយ៉ាងណានោះទេចាំឆ្លងយោបល់ពីថ្នាក់លើសិនដោយសារតែជនសង្ស័យរូបនេះមិនទាន់គ្រប់អាយុ ។

ចំណែកជនសង្ស័យដែលមានឈ្មោះ សំរិត ចាវ អាយុ២០ ឆ្នាំលោកបានបញ្ជាឲ្យជំនាញព្រហ្មទណ្ឌខណ្ឌកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចែករំលែកអត្ថបទ