Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រៃវែង​ មាន​វិធានការចំពោះទីតាំងល្បែងសុីសង​(កាសុីណូ777 )នៅឃុំបន្ទាយចក្រី​ ដែល​កំពុងបើកលេងផ្គើននិងបទបញ្ជាប្រមុខ​រាជរដ្ឋាភិបាលមិនខ្លាចឆ្លងជំងឺ កូវីដ.១៩

ខេត្តព្រៃវែង​ ៖​ យោងតាមប្រភពរាយការណ៍​ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យអ្នកសារ​ព័ត៌មានដឹងថា! ទីតាំងបនល្បែងសុីសង​ នៅ​ក្នុងកាស៊ីណូ យីហោ​ (​ 777​ ) ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង​ ដែលកំពុងតែបណ្ដែបណ្ដោយអោយពលរដ្ឋ​ខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង​ អាជ្ញាធរ​មានសមត្ថកិច្ច​ ខេត្តព្រៃវែង​ និងស្រុកព្រះស្ដេច​ គ្មានចំណាត់ការចំពោះទីតាំង​កាសុីណូខាងលើ​ ផ្គើន​ និងបទបញ្ជាប្រមុខរាជ​រដ្ឋាភិបាល​ ប្រឆាំង ក្រសួងសុខាភិបាល​ ដែលកំពុងព្រួយបារម្មណ៍​ ពីករណីឆ្លងរាលដាល​ នៃជំងឺកូវីដ.១៩​ ។

ប្រភពបានអោយដឹងទៀតថា​ ទីតាំងបើក​លេងល្បែងសុីសង​ ក្នុងកាសុីណូ​ យីហោ​(777)នេះជារៀងរាល់ថ្ងៃគេសង្កេតឃើញ​មានប្រជាពលរដ្ឋខ្មែរចូលលេងជាច្រើន​ គគ្រឹកគគ្រេង​ យ៉ាងអណាធិបតេយ្យ​.ល្បែងដូច​ជា​(ប្រជល់មាន់​.បៀរ​.អាប៉ោង​ ហើយនិង​យូគី) តែគេមិន​ដែលឃើញ​ អាជ្ញាធរមាន​សមត្ថកិច្ច​ ខេត្ត​ និងស្រុក​ ចុះមកណែនាំទប់​ស្កាត់ឬបង្ក្រាប​នោះទេ​ ។

គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត​ កាសុីណូ រាល់ល្បែងសុីសង​ ដាច់ខាតមិនអនុញ្ញាតអោយពលរដ្ឋ​ខ្មែរ ចូលលេងល្បែងក្នុងកាសុីណូ​នោះឡើយ ។

ដូច្នេះហើយ​ទើបបានជា​ពលរដ្ឋស្នើសុំលោក ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និង​ជាពិសេស លោក ព្រំ សន្ធរ ដែលជា​ស្នងការ​នគរ​បាលខេត្តព្រៃវែង មេត្តាមាន​វិធាការទបស្កាត់និងបង្ក្រាបទីតាំង​ល្បែងសុីសងនេះផង​ កុំបណ្តោយឲ្យម្ចាស់ទីតាំង(កាសុីណូ 777 ) មួយកន្លែង​នេះមានឥទ្ធិពលខ្លាំងជាងលោកអភិបាលខេត្តនិង​លោកស្នងការពេក។​ ដើម្បីរក្សានូវគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង​៩​ចំណុច​ របស់ក្រសួងមហាផ្ទៃ​ និងដើម្បីថែរក្សាក្ដីសុខសាន្តជួនប្រជពលរដ្ឋ​ ៕