Tuesday, September 30, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អតីតប្រពន្ធដើមតាមរករឿងប្ដីនិងប្រពន្ធក្រោយឈ្លោះគ្នាផ្អើលសមត្ថកិច្ចប៉ុស្តិទួលសង្កែ១

ភ្នំពេញ៖​ លែងលះគ្នាបាន២ខែប្ដីឲ្យអស់មាស១តម្លឹងលុយ១​ពាន់ដុល្លា​ ស្រាប់តែអតិតប្រពន្ធដើមចាញ់ល្បែងអស់មកតាម​រករឿងឈ្លោះប្រកែកគ្នាទាលុយ១០០ដុល្លា​ ថែមទៀត​ បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិនគរបាល​ ទួលសង្កែ១​ កាលពី​វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨​ ។ បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ​ បាន​រៀបរាប់អោយដឹងថា​ កាលពីអំឡុងមុនភ្ជុំបិណ្ឌរូបគាត់និងបុរសជាប្ដីបានស្គាល់គ្នាតាម​រយៈហ្វេសប៊ុក​ ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នាដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា​ បានលែងលះគ្នាជាមួយប្រពន្ធដើម​ រួចហើយ​ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ គាត់​ក៏បាននាំគ្នាទៅលេងផ្ទះនៅឯស្រុកកំណើត​ ពេលនោះស្រាប់តែលិចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ធ្វើ​បង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់នាំគ្នាទៅរក​មេភូមិដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដីអោយមាស១​តម្លឹង​ ទៅខាងប្រពន្ធដើម​ ។ លុះក្រោយមិនបានប៉ុន្មានផង​

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូចេញពីផឹកសុីឌុបមិត្តតិភក្តិត្រឡប់ទៅផ្ទះធ្លាក់ជង្ហុកដួលបោកនិងថ្នល់ស្លាប់ម្នាក់ចំណែកម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​គួរឲ្យសង្វេក​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់​ ខណៈដែល​ចេញ​ពីផឹងសុីហើយបានជិះម៉ូតូមួយគ្រឿងឌុបគ្នាបំណងត្រឡប់​ទៅផ្ទះ​ តែត្រូវធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០​នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខច្រក​ចូល បុរី ហ្គេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌឬស្សីកែង​ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះដែល(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះជា សុភ័ក្ត្រា

Read More
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ធ្វើអត្ដឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួន​នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ជារឿងគួរឲ្យហួសចិត្ដមួយដែលសមត្ថកិច្ចមានការធ្វេសប្រហែសបណ្ដាលឲ្យជនសង្ស័យជាចោរលួចម្នាក់​មាន​ឱកាសធ្វើអត្ដឃាតចង.កសម្លាប់ខ្លួននៅក្នុងអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង​នៅ​រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យជាចោរលួចធ្វើសកម្មភាពចង.កសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងដោយយកខ្សែក្រណាត់ជូតជើងចងជាមួយចម្អឹងដែក ធ្វើឲ្យដាច់ខ្យល់សម្លាប់ភ្លាមៗតែម្ដង ។ សូមបញ្ជាក់ថា​ ជនសង្ស័យឈ្មោះគឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សគេសម្លាប់​ច្រកថង់យកមកចោលក្នុងដីឡូត៍ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖​ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានឃាតករ​ដៃឆៅសម្លាប់កាត់ជាពីរកំណាត់ យកមួយកំណាត់ច្រកថង់ខ្មៅយកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែងរហូតដល់ស្អុយរលួយនៅសល់តែគ្រោង​ឆ្អឹង​ទើបគេប្រទះឃើញ​ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៨ខែវិឆ្ឆិកាឆ្នាំ ២០១៨នៅ​ចំណុចដីឡូត៍មួយកន្លែង ក្បែផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ សាកសព​ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​ មានលក្ខណះហើមស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។ បើតាមសមត្ថកិច្ចបានអោយដឹងថានៅមុនពេលមានការភ្ញាក់​ផ្អើល​ មានបុរសជាកម្មករសំណង់ម្នាក់បានទៅ​បត់​ជើងក៍​ប្រទះឃើញសពស្អុយរលួច សល់តែគ្រោងឆ្អឹងក៍រាយ​ការ​ប្រាប់សមត្ថកិច្ចដើម្បីចុះត្រួតពិត្យនិងធ្វើកោសល្យវិច្ឆ័យ​ ។ សមត្ថកិច្ចបានបន្តថា​ សាកសពជាមនុស្សប្រុសត្រូវបានឃាត​កសម្លាប់កាត់ជាពី​កំណាត់ហើយ យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់ខ្មៅរុំស្គុត​យកទៅ​បោះចោលក្បែរគំនរសំរាមក្នុងដីឡូត៍​

Read More
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំមកលោតទឹកលើស្ពានជ្រោយចង្វារ​មិនបានសម្រេច

ភ្នំពេញ៖​ នារីម្នាក់សង្ស័យបែកថ្នាំបានដើរមករកលោតទឹកពី​លើស្ពានជ្រោយចង្វារថ្មី​ សំណាងល្អត្រូវបានកម្លាំង​សណ្ដាប់​ធ្នាប់ខណ្ឌជ្រោយចង្វារជួយចាប់ទាន់​ បង្កការណ៍​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៨ខែ​វិច្ឆាឆ្នាំ២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងភូមិដើមគ​រ​ ​សង្កាត់​ ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។ នារីរងគ្រោះដែលមករកលោតទឹកសម្លាប់ខ្លួនមានឈ្មោះ​ ម៉ន​ ស្រីនូ​ អាយុជាង២០ឆ្នាំ​ មិនទាន់ដឹងកន្លែងស្នាកនៅ បើតាមប្រភពពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់បានឲ្យដឹងថា​ ដំបូងគាត់បានប្រទះឃើញនារីខាងលើបានដើរ​នៅលើស្ពានទិសដៅពីត្រើយខាងលិចមកកើត​ ខណៈមក​ដល់ចំណុចកើតហេតុស្រាប់តែនាងឡើងលើបង្កាន់ដៃស្ពាន​បំរ៉ុងលោតក៏ត្រូវរូបគាត់ស្ទុះទៅចាប់ទាន់និងយកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ​ តែបែជានាងនិយាយទៅមុខ​ទៅក្រោយមិនដឹងខុសត្រូវនិងបានជេប្រម៉ាតទៅលើកម្លាំង​សមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់​ ថាពួកឯង​មកឃាត់អាញ់ធ្វើអី​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ករណីគ្រឿងញៀន!

ភ្នំពេញ៖​ រយៈពេល០២ថ្ងៃគឺថ្ងៃទី២៦និង២៧ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ ផ្សេងគ្នា ពាក់ព័ន្ធករណីគ្រឿងញឿន រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅពីរចំណុចទីតាំងផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យទាំង៨នាក់រួមាន៖​ ១/ ឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ ២៣ឆ្នាំ

Read More
សន្តិសុខ​សង្គម

ចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំបានសម្រេចត្រូវម្ដាយនាង​ប្ដឹងឲ្យសមត្ថកិច្ចចាប់វៃខ្នោះ

រតនគិរី៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្ម​ទណ្ឌ​ស្រុកបរកែវ​ ធ្វើការឃាត់ខ្លួនបន្ទាប់ពីចាប់រំលោភសេព​សន្ថវ:លើក្មេងអាយុ៨ឆ្នាំម្នាក់បានសម្រេច​ រួចម្ដាយក្មេងស្រីបានមកដាក់ពាក្យបណ្ដឹង​ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨​នឹង០០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ​ ខេត្តរតនគិរី​ ។ អធិការនគរបាលស្រុកបរកែវលោក ជួប វណ្ណរក្ស បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហន

Read More
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្រា្កបទីតាំងចាប់ជំរិតតាមប្រព័ន្ធ Internetឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់

ខេត្តតាកែវ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជ​អាវុធហត្ថខេត្ត​ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើការឆ្មក់បង្រ្កាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំងផ្សេងគ្នានៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ ។ ទីតាំងទី១ ៖​

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវផ្ទះរលំសង្កត់ពីលើស្លាប់គួរឲ្យរន្ធត់

កណ្តាល៖​ បុរសវ័យចំណាស់ម្នាក់ដែលជាមេការម៉ៅស្ទួចផ្ទះ​ត្រូវផ្ទះរលំសង្កត់លើស្លាប់យ៉ាងអាណោចអធម៌​ នៅកន្លែង​ កើតហេតុ​ បង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០៣និង​៣០​នាទីរសៀលថ្ងៃទី២៥ខែ​វិច្ឆិកាឆ្នាំ២០១៨​ នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ យ៉ុន យួន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើត។

Read More
សន្តិសុខ​សង្គម

ក្រុមចោរប្លន់ម៉ូតូបានសម្រេចជិតប៉ុស្តិ២៤ម៉ោងផ្លូវទំនប់កប់ស្រូវជនរងគ្រោះរត់ទៅប្ដឹងគ្មានសមត្ថកិច្ចប្រចាំការ

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូឌុប​ប្អូនបំណងជួន​ទៅ​បន្ទប់​ជួល​វិញ​ បាន​ពាក់​កណ្ដាល​ផ្លូវ​ ត្រូវ​ក្រុម​ចោរ​ ជិះ​ម៉ូតូ​៤គ្រឿង​គ្នា​ជិត​១០នាក់​ ​ដេញ​កាប់​ ប្លន់​យក​ម៉ូតូ​ ហុងដា​ ឌ្រីមស៊េរី​២០១៨​បាន​សម្រេច​​ រួចជិះគេចខ្លួនបាត់ស្រមោល​ ហេតុការណ៍ភ្ញាក់ផ្អើល​នេះបានកើតឡើងកាលពីវេលា១០​និង​២០នាទី​យប់​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នៅ​តាមបណ្ដោយ​ផ្លូវ​ ទំនប់កប់ស្រូវ​ ជិត​ប៉ុស្តិ៍​២៤ម៉ោង​ ស្ថិត​ក្នុងភូមិ​ ស្រែ​ដែកជះ​ សង្កាត់​សំរោងក្រោម​ ​ខណ្ឌពោធិ៍សែនជ័យ​ ​រាជធានីភ្នំពេញ​។ ជន​រងគ្រោះ​ឈ្មោះ​ សយ​

Read More