Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវផ្ទះរលំសង្កត់ពីលើស្លាប់គួរឲ្យរន្ធត់

កណ្តាល៖​ បុរសវ័យចំណាស់ម្នាក់ដែលជាមេការម៉ៅស្ទួចផ្ទះ​ត្រូវផ្ទះរលំសង្កត់លើស្លាប់យ៉ាងអាណោចអធម៌​ នៅកន្លែង​ កើតហេតុ​ បង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០៣និង​៣០​នាទីរសៀលថ្ងៃទី២៥ខែ​វិច្ឆិកាឆ្នាំ២០១៨​ នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ យ៉ុន យួន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើត។

សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃទី១៩ខែវិច្ឆិកា២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានទៅម៉ៅការស្ទួចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទ ប្រុស អាយុ៧០ ឆ្នាំមានទីលំ​នៅ​ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី។ លុះដល់ថ្ងៃទី២៥​ខែឆ្នាំដដែលវេលាម៉ោង៧និង០០នាទីព្រឹកជនរងគ្រោះនិងកូនជាង​ ជាច្រើននាក់បានទៅធ្វើការស្ទួចផ្ទះបន្តទៀត​ ហើយបានកាត់ជើងសសរផ្ទះចេញ​ លុះដល់វេលាម៉ោង០៣និង៣០ នាទី​រសៀលផ្ទះនោះ មានសភាពផ្អៀងមួយចំហៀង​ពេល​នោះជនរងគ្រោះបានរត់ទៅមួល ជន្ទល់ដែលធ្វើពីដែកទ្រផ្ទះនោះ តែជាអកុសល់ផ្ទះក៏រលំសង្កត់មកលើជនរងគ្រោះចំចង្កេះនិងឆ្អឹងជំនីបណ្តាលឲ្យស្លាប់នៅកន្លែងគួរឲ្យសង្វេក​។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច្ឆ័យបានចុះមកពិនិត្យសពមានស្នាមរលាត់និងជាំនៅឆ្អឹងជំនីខាងឆ្វេង០១កន្លែងនៅចង្កេះ០១កន្លែង(បាក់ឆ្អឹង)​ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រសពជនរងគ្រោះឲ្យក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ