Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ករណីគ្រឿងញៀន!

ភ្នំពេញ៖​ រយៈពេល០២ថ្ងៃគឺថ្ងៃទី២៦និង២៧ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ ផ្សេងគ្នា ពាក់ព័ន្ធករណីគ្រឿងញឿន រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅពីរចំណុចទីតាំងផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៨នាក់រួមាន៖​ ១/ ឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ ធូ តុង ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ ឡាង សំណាប់ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមូយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧:០០នាទី ចំណុច លើផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤/ ឈ្មោះ ឡេ ឡុងញូ ភេទប្រុស អាយុ ១៤ឆ្នាំ ,៥/ ឈ្មោះ យ៉ វណ្ណធី ភេទប្រុស អាយុ ២១ឆ្នាំ ,៦/ ឈ្មោះ មុំ សុជា ហៅអាម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ,៧/ ឈ្មោះ រ៉ុង ពៅ ហៅហេង ភេទប្រុស អាយុ ២៤ឆ្នាំ ,៨/ ឈ្មើ មុំ ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លូនបានកាលពីវេលាម៉ោង០៩:៥៤នាទី ចំណុច ផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០៨នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

 

ចែករំលែកអត្ថបទ