Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំមកលោតទឹកលើស្ពានជ្រោយចង្វារ​មិនបានសម្រេច

ភ្នំពេញ៖​ នារីម្នាក់សង្ស័យបែកថ្នាំបានដើរមករកលោតទឹកពី​លើស្ពានជ្រោយចង្វារថ្មី​ សំណាងល្អត្រូវបានកម្លាំង​សណ្ដាប់​ធ្នាប់ខណ្ឌជ្រោយចង្វារជួយចាប់ទាន់​ បង្កការណ៍​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៨ខែ​វិច្ឆាឆ្នាំ២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងភូមិដើមគ​រ​ ​សង្កាត់​ ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។

នារីរងគ្រោះដែលមករកលោតទឹកសម្លាប់ខ្លួនមានឈ្មោះ​ ម៉ន​ ស្រីនូ​ អាយុជាង២០ឆ្នាំ​ មិនទាន់ដឹងកន្លែងស្នាកនៅ

បើតាមប្រភពពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់បានឲ្យដឹងថា​ ដំបូងគាត់បានប្រទះឃើញនារីខាងលើបានដើរ​នៅលើស្ពានទិសដៅពីត្រើយខាងលិចមកកើត​ ខណៈមក​ដល់ចំណុចកើតហេតុស្រាប់តែនាងឡើងលើបង្កាន់ដៃស្ពាន​បំរ៉ុងលោតក៏ត្រូវរូបគាត់ស្ទុះទៅចាប់ទាន់និងយកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ​ តែបែជានាងនិយាយទៅមុខ​ទៅក្រោយមិនដឹងខុសត្រូវនិងបានជេប្រម៉ាតទៅលើកម្លាំង​សមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់​ ថាពួកឯង​មកឃាត់អាញ់ធ្វើអី​ អាញ់ចង់ងាប់​ ដោយសារពួកឯងមកចាប់ទើបអាញ់មិនងាប់​ ។

ក្រោយមកកម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ដែល​ប្រចាំការនៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើតបានហៅរឺម៉កម៉ូតូកង់បី​ និងបាន​ចាប់លើកដាក់លើរឺម៉ក​យកទៅ​សួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា​ ដើម្បីស្រាវ​ជ្រាវស្វែងរកក្រុមគ្រួសារ​ ៕

ចែករំលែកអត្ថបទ