Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរប្លន់ម៉ូតូបានសម្រេចជិតប៉ុស្តិ២៤ម៉ោងផ្លូវទំនប់កប់ស្រូវជនរងគ្រោះរត់ទៅប្ដឹងគ្មានសមត្ថកិច្ចប្រចាំការ

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូឌុប​ប្អូនបំណងជួន​ទៅ​បន្ទប់​ជួល​វិញ​ បាន​ពាក់​កណ្ដាល​ផ្លូវ​ ត្រូវ​ក្រុម​ចោរ​ ជិះ​ម៉ូតូ​៤គ្រឿង​គ្នា​ជិត​១០នាក់​ ​ដេញ​កាប់​ ប្លន់​យក​ម៉ូតូ​ ហុងដា​ ឌ្រីមស៊េរី​២០១៨​បាន​សម្រេច​​ រួចជិះគេចខ្លួនបាត់ស្រមោល​
ហេតុការណ៍ភ្ញាក់ផ្អើល​នេះបានកើតឡើងកាលពីវេលា១០​និង​២០នាទី​យប់​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នៅ​តាមបណ្ដោយ​ផ្លូវ​ ទំនប់កប់ស្រូវ​ ជិត​ប៉ុស្តិ៍​២៤ម៉ោង​ ស្ថិត​ក្នុងភូមិ​ ស្រែ​ដែកជះ​ សង្កាត់​សំរោងក្រោម​ ​ខណ្ឌពោធិ៍សែនជ័យ​ ​រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​ឈ្មោះ​ សយ​ វីន​ភេទប្រុសអាយុ​២៧ឆ្នាំ​មុខរបរ​ជាង​ បាញ់​ថ្នាំ​ ស្នាក់នៅភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ មាន​ស្រុកកំណើតនៅ​ភូមិ​ទួល​ឃុំ​បាធាយ​ស្រុកបាធាយ​ខេត្ត​កំពង់​ចាម​ ។​ ចំណែកម៉ូតូ​ដែល​ជន​សង្ស័យកាប់​ប្លន់​យកទៅ​ ម៉ាក​ ហុងដា​ ឌ្រីម​សង់​ពណ៌​ខ្មៅ​ស៊េរី​២០១៨​ ពាក់ស្លាក​លេខ​បាត់​ដំបង​1AC.1610​ ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ​រូបគាត់បានឌុបប្អូនប្រុសគាត់ពីបន្ទប់របស់គាត់ទៅបន្ទប់ជួល​ប្អូនវិញដោយជិះម៉ូតូតាមផ្លូវទំនប់កប់ស្រូវ​ ខណៈដល់ចំណុចកើតហេតុ​ ស្រាប់តែមាន​ជនសង្ស័យមួយក្រុមគ្នាប្រមាណជិត១០នាក់ជិះម៉ូតូចំនួន៤គ្រឿងដែលឈប់ផ្តុំគ្នាកន្លែង​ម៉ាត​ជិត​ប៉ុស្តិ៍​២៤​ម៉ោង​ផ្លូវកបស្រូវ​ ជិះម៉ូតូដេញពីក្រោយពួកគាត់​ហើយបានដកដាវព្រមទាំងខ្សែក្រវាត់មកវាយ​ ធ្វើឲ្យរូបគាត់​និងប្អូន​ភ័យស្លន់ស្លោ​រ​ ផ្ដួលម៉ូតូលោតចូលទឹកបឹងឈូកយក​រួចខ្លួន​ ។ ភ្លាមៗក្រុមជនសង្ស័យឃើញឱកាសល្អបានលើក​ម៉ូតូជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោល​ ដោយសុវត្ថ​ភាព​ ។

ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានឡើងពីទឹករត់ទៅប៉ុស្តិ២៤ម៉ោងបំណងទៅប្ដឹងតែអកុសល់មានតែ​ប៉ុស្តិ២៤ម៉ោងតែគ្មានកម្លាំងសមត្ថកិច្ចប្រចាំការ​។ បន្ទប់មក​ពួក​គាត់បានជិះម៉ូតូឌុបមកប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បី​ដាក់ពាក្យបណ្ដឹងប៉ុន្តែដោយសារទឹកដី​ផ្សេងគ្នាទើបសមត្ថកិច្ច​នគរបាល​ ចោមចៅ៣បានឲ្យជនរងគ្រោះទៅដាក់ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមវិញដើម្បី​ឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យចាប់មកផ្ដន្ទាទោសតាមច្បាប់​ ៕

ចែករំលែកអត្ថបទ