Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សគេសម្លាប់​ច្រកថង់យកមកចោលក្នុងដីឡូត៍ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖​ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានឃាតករ​ដៃឆៅសម្លាប់កាត់ជាពីរកំណាត់ យកមួយកំណាត់ច្រកថង់ខ្មៅយកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែងរហូតដល់ស្អុយរលួយនៅសល់តែគ្រោង​ឆ្អឹង​ទើបគេប្រទះឃើញ​
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៨ខែវិឆ្ឆិកាឆ្នាំ ២០១៨នៅ​ចំណុចដីឡូត៍មួយកន្លែង ក្បែផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

សាកសព​ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​ មានលក្ខណះហើមស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។

បើតាមសមត្ថកិច្ចបានអោយដឹងថានៅមុនពេលមានការភ្ញាក់​ផ្អើល​ មានបុរសជាកម្មករសំណង់ម្នាក់បានទៅ​បត់​ជើងក៍​ប្រទះឃើញសពស្អុយរលួច សល់តែគ្រោងឆ្អឹងក៍រាយ​ការ​ប្រាប់សមត្ថកិច្ចដើម្បីចុះត្រួតពិត្យនិងធ្វើកោសល្យវិច្ឆ័យ​ ។
សមត្ថកិច្ចបានបន្តថា​ សាកសពជាមនុស្សប្រុសត្រូវបានឃាត​កសម្លាប់កាត់ជាពី​កំណាត់ហើយ យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់ខ្មៅរុំស្គុត​យកទៅ​បោះចោលក្បែរគំនរសំរាមក្នុងដីឡូត៍​ ចំណុងកើតហេតុខាងលើ​ ។

ក្រោយពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចបាន​បញ្ជាក់ថា សាកសពអាចស្លាប់រយះពេលប្រហែលមួយខែ​មកហើយ រួចបានធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវវែកមុខ​រកជនសង្ស័យជាឃាតកមកផ្ដន្ទាទោស​តាមច្បាប់​ ៕

ចែករំលែកអត្ថបទ